21/06/2017 10:31 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហៃទី


ប្រធានព្រឹទ្ធសភា លោក  Youri Latortue 

នារសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​ជួប​សន្ទនា​ជាមួយ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហៃទី ដឹកនាំដោយប្រធានព្រឹទ្ធសភា លោក  Youri Latortue ដែល​កំពុង​​មាន​ដំណើរបំពេញទស្សនកិច្ចនៅវៀតណា។ នៅទីនេះ ​ប្រធានព្រឹទ្ធសភា លោក  Youri Latortue បាន​សម្ដែង​​គោលបំណង​ជំរុញកិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​ លើច្រើន​វិស័យ ​ដូចជា៖ ​កសិកម្ម ​ទូរគម​នាគមន៍​​ ជួបប្រាស្រ័យ​ប្រជាជន …លៗ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាង​នូវ​គោល​នយោបាយ​កិច្ចការ​បរទេស​ មុន​ក៏ដូចជាក្រោយ​របស់វៀតណាម​ គឺពង្រឹង​និងពង្រីក​ទំនាក់ទំនង​មិត្តភាព ​និង​កិច្ច​ស​ហប្រតិ​បត្តិការ​លើច្រើន​វិស័យ​ជាមួយ​ហៃទី។​  អគ្គលេខាបក្ស​ក៏បានស្នើ​អោយភាគី​ទាំងពីរ​ បន្តជំរុញ​ខ្លាំង​កិច្ច​​សហប្រតិបត្តិការ​លើវិស័យ​ផ្សេងៗ ជាពិសេស​គឺក្នុងវិស័យ​មានឧត្តមភាព​ដូចជា​៖ កសិកម្ម​ ទូរគមនាគមន៍ ​ផលិតកម្ម​ឧស្សាហកម្ម​ រួមចំណែកជាច្រើនចូលក្នុងបុព្វហេតុអភិវឌ្ឍន៍នៅប្រទេសនីមួយៗ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ