14/11/2016 10:06 GMT+7 Email Print Like 0

អគ្គលេខាបក្ស លោក Nguyen Phu Trong ចូលរួមទិវាមហាសាមគ្គីជាតិទាំងមូលនៅខេត្ត Bac Ninh


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសំណេះសំណាលជាមួួយកម្មាភិបាល
ប្រជាជនភូមិ Phat Tich ឃុំ Phat Tich ស្រុក Tien Du ខេត្ត Bac Ninh

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦​ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលរំលឹកខួបលើកទី៨៦នៃទិវាប្រពៃណីរណសិរ្សមាតុភូមិ​វៀត​ណាមថ្ងៃទី១៨វិច្ឆិកា នៅភូមិ Phat Tich ឃុំ​ Phat Tich ស្រុក Tien Du ខេត្ត Bac Ninh។ នៅទីនេះ​លោក Nguyen Phu Trong បានលើកសរសើស្មារតីសាមគ្គី ការខំប្រឹងប្រែងនិងលទ្ធផលវិជ្ជមានដែលគណៈ កម្មាធិការ​បក្សគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិនិងប្រជាជនគ្រប់ស្រទាប់លើភូមិភាគទទួលបាន។ លោក Nguyen Phu Trong មានបំណងថា គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាចនិងប្រជាជនភូមិ Phat Tich ឃុំ Phat Tich ស្រុក Tien Du ខេត្ត Bac Ninh បន្តអនុវត្តឲ្យបានល្អថែមទៀតក្នុងចលនាប្រជាជនទាំងមូលសាមគ្គី កសាង ជនបទថ្មី នគរអរិយធម៌ និងទទួលបានស្នាដៃច្រើន រួមចំណែកចូលក្នុងការកសាងនិង អភិវឌ្ឍន៍​រួមរបស់ប្រទេសជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ