21/12/2017 09:45 GMT+7 Email Print Like 0

អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត

 អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត

នាព្រឹកថ្ងៃទី២០ ខែធ្នូ ​ឆ្នាំ​២០១៧ នៅ​​ទីក្រុង​ហាណូយ អគ្គលេខា​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ​និងជាប្រធាន​រដ្ឋនៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិត​ឡាវ លោក Bounnhang​ Vorachith បាន​អញ្ជើញ​ជួបសំណេះ​សំណាល​ ជាមួយអតីតកងទ័ព ស្ម័​គ្រចិត្ត អ្ន​កជំនាញ​ការវៀតណាម​នៅឡាវ ជំនាន់​វ័យក្មេង​វៀត​ណាម និ​ងនិស្សិតឡាវដែលកំពុង​សិក្សានៅវៀតណាម។  អ​គ្គលេខាគណៈ​កម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអ​ញ្ជើញចូលរួម​ពិធីនេះ។​
 
អញ្ជើញថ្លែងមតិនៅទីនេះ​ លោក Bounnhang Vorachith បានសង្កត់ធ្ង​ន់ថា ​ប្រពៃណីសាមគ្គីភាព​ពិសេស​ឡាវ វៀត​ណាម គឺជាទ្រព្យ​សម្បត្តិរួមដែល​មិនអាចកាត់ថ្លៃបានរ បស់ប្រជា​ជាតិទាំងពីរក្នុងរ​យៈពេល​ ៤០ ឆ្នាំ ការពារ រក្សារ និង​កសាងប្រទេស​ជាតិ។
 
លោក Bounnhang Vorachith បានលើកច្បាស់ថាក្នុងស្ថាភា​ពពិភព​លោក និង​តំបន់កំពុង​មានបម្រែបម្រួល​ដ៏ស្មុគ​ស្មាញនោះ ​ជាងពេលណាទាំង​អស់ប្រជាជន​នៃប្រទេស​ទាំងពី​រ​ជាពិសេស​គឺជំនាន់យុវវ័យ​នៃប្រទេស​ទាំងពីរ​គប្បីមាន​ការទទួលខុស​ត្រូវក្នុង​កិច្ចការ​ពារ រក្សារ និងព​ង្រីកទំនាក់​ទំនងដ៏កម្រ​មាន និង​ស្មោះសរ​រវាង​ប្រជាជន​នៃប្រទេសទាំង​ពីរឡាវ វៀត​ណាម៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ