06/11/2015 09:46 GMT+7 Email Print Like 0

អគ្គលេខាបក្ស​និងជាប្រធាន​រដ្ឋចិន​លោក Xi Jinping អញ្ជើញមក​បំពេញ​ទស្សន​កិច្ច​ថ្នាក់រដ្ឋ​នៅវៀត​ណាម​


អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖Reuters)

នាថ្ងៃទី៥ខែវិច្ចិកាឆ្នាំ២០១៥​ អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋ​ចិនលោក Xi Jinping បាន​អញ្ជើញ​មក​បំពេញ​​ទស្សនកិច្ច​ថ្នាក់រដ្ឋនៅ​វៀតណាម​ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ក្នុងដំណើរ ទស្សនកិច្ច២ថ្ងៃចាប់ពី​ថ្ងៃទី​៥ដល់​ថ្ងៃទី៦ខែវិចិ្ចកា​នោះ លោក Xi Jinping គ្រោងនឹង ជួបចរចារជាមួយអគ្គ​លេខា​បក្សកុម្មុយនីស្តវៀត​ណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋ​ លោក Truong Tan Sang ប្រធាន​រដ្ឋសភាលោក Nguyen Sinh Hung និង​នាយករដ្ឋមន្រ្តី​ លោក Nguyen Tan Dung ព្រមទាំង សកម្មភាពសំខាន់ៗមួយចំនួនទៀត​ផង​ដែរ។

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម របស់លោក Xi Jinping មានអត្ថន័យដ៏សំ​ខាន់​ក្នុងទំនាក់ទំនង​វៀតណាម-ចិន ហើយ​នឹងជារបត់ដើម្បីជំរុញទំនាក់ទំនងដៃគូ​សហ​ប្រតិបតិ្ត​ការ​យុទ្ធសាស្ត្រ​លើគ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​។ តាមដំ​ណើរទស្សនកិច្ចលើក​នេះ វៀតណាម​អះអាងនូវគោលមាគ៌ាកិច្ចការ បរទេសដ៏​ឯករាជ្យ ម្ចាស់ការ ពហុទិស​ភាវូបនីយកម្ម មុនក៏ដូចជាក្រោយគោរពនិងមាន​គោលបំណងអភិវឌ្ឍន៍ទំនាក់ទំនង​ល្អប្រសើរ ជាក់​ស្ដែង​ជា​មួយ​ចិន ដោយឈរ​លើមូលដ្ឋានគោរពគ្នាទៅវិញ​ទៅមក សមភាព ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហ​ប្រតិបតិ្តការ​និង​វឌ្ឍនភាពនៅតំបន់ និងលើពិភពលោក៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ