03/09/2017 11:18 GMT+7 Email Print Like 0

អគ្គលេខាបក្សអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ


 អគ្គលេខាបក្សអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ

​នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើកទី៧២ទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ១៩៤៥  - ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧) និងបុណ្យឯករាជ្យជាតិ​ (ថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ២០១៧) អគ្គលេខាបក្ស លោ​ក Nguyen Phu Trong បានអញ្ជើញ​ទៅអុជ​ធូប​គោរព​វិញ្ញាណក្ខ័ន្ឌ​លោក​ប្រធាន​ហូជីមិញ​ នៅទី​ក្រុង​ហាណូយ។

ក៏ក្នុងថ្ងៃទី២ ខែ​កញ្ញា នៅទីក្រុង​ហាណូយ ​ប្រជាជន​រាប់ម៉ឺន​នាក់មក​ពីគ្រប់​ទិសទី​ក្នុង​ទូទាំង​ប្រទេស​ និង​ភ្ញៀវ​អន្តរជាតិ​ បានចូលប្រាង្គតំ​កល់សពលោក​ប្រធានហូជីមិញ។ លោកស្រី Pham Thi Hoa  នៅ​ខេត្ត Thanh Hoa បាន​អោយ​ដឹងថា៖

“ មនុស្សផ្សេងៗមកទីនេះសុទ្ធតែមានអារម្មណ៍ដូចនាង​ខ្ញុំ ហើយ​ចាត់ទុក​លោក​ប្រធាន​ហូជីមិញ​ជាអគ្គមគ្គ​ទេស​​ដ៏មហិមា​។ មក​គោរពវិញ្ញាណក្ខ័ន្ឌ​លោកប្រធាន​ហូជីមិញ ​ខ្ញុំមាន​ការរញ្ជួល​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពលីកម្ម ​និង​ការ​​រួមវិភាគ​ទាន​របស់លោកប្រធាន។”

​ក្នុង​ឱកាសនេះដែរ ប្រជាជនជាច្រើននាក់ក៏បានធ្វើដំណើរទៅទស្សនាមណ្ឌលកេរ្តិ៍តំណែល Kim Lien ឃុំ  Kim Lien ស្រុក Nam Dan ( ខេត្ត Nghe An ​ភាគ​កណ្ដាល​វៀត​ណាម)​ ជាស្រុក​កំណើត​របស់​លោក​ប្រធាន​ហូជីមិញ​ផង​ដែរ​៕ 

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ