10/03/2015 11:28 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាម៖ធ្វើឧស្សាហូបនីយកម្មកសិកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្ត Tra Vinh

បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Tra Vinh ដើម្បីត្រួតពិនិត្យការ អនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារ​កសាងបក្សនិងត្រៀមរៀបចំមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ នារសៀលថ្ងៃទី៨ មិនា អគ្គលេខា​បក្ស​កុម្មុយ​និស្តវៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។ ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានស្នើរខេត្ត Tra Vinh ខំប្រឹងប្រែងសំរេចឲ្យបានល្អនូវគោលដៅ ភារកិច្ច​ដែល​មហា​សន្និបាត​បក្សភាគលើកទី៩របស់ខេត្តបានដាក់ចេញ ព្រមទាំងត្រៀមរៀបចំទិសដៅ ភារកិច្ចសំរាប់៥ឆ្នាំខាង​មុខ​សំដៅ​បង្កើនកំណើនសេដ្ឋកិច្ច រក្សារឹងមាំស្ថិរភាពដើម្បីអភិវឌ្ឍន៍ខេត្ត។ 
 
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tra Vinh
 
“វិស័យកសិកម្មគឺជាប្រៀបខ្លាំងរបស់ខេត្ត Tra Vinh។ ដំបូងបង្អស់ ត្រូវប្រមូលផ្ដុំលើកកំពស់គុណភាព ប្រសិទ្ធភាព​ខាង​សេដ្ឋកិច្ចនៃផ្នែកទាំង៣របស់វិស័យកសិកម្មរួមមាន ស្រូវ ការចិញ្ចឹមសត្វ និងជលផល។ទី២គឺ​ធ្វើ​អាជីវកម្ម ប្រើប្រាស់ដោយ អតិបរមាប្រភពកម្លាំងដីធ្លី។ចំណុច១ទៀតគឺ ប្រភពធនធានមនុស្សរបស់​ខេត្តសម្បូរ​ណាស់ ដោយហេតុនេះត្រូវប្រមូលផ្ដុំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ទេរប្ដូរវិជ្ជាជីវៈ លើក កំពស់កំរិត​វិទ្យាសាស្ត្រ​​បច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍កសិកម្ម”៕ 
 
តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ