21/11/2016 07:15 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ


អគ្គលេខាបក្សវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ​

ទទួល​សេចក្ដីអញ្ជើញរបស់​អគ្គលេខាបក្ស​ និងជាប្រធានរដ្ឋឡាវ លោក​ Bounnhang Volachith អគ្គលេខាបក្ស​កម្មុយ​នីស្តវៀត​ណាម លោក​ Nguyen Phu Trong នឹងអញ្ជើញទៅបំពេញ​ទស្សនកិច្ច​មិត្តភាព​ជាផ្លូវ​ការ​នៅឡាវ ចាប់​ពីថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សន​កិច្ច​លើក​​នេះ ភាគីទាំង​ពីរ​នឹង​ពិភាក្សា​អំពីគោល​ជំហរ ខ្លឹមសារកិច្ចសហប្រតិបត្តិការ វិធីសាស្ត្រនានា ដើម្បីលើកកំពស់គុណ​ភាព ប្រសិទ្ធិភាព​កិច្ច​សហប្រតិបត្តិការ​រវាងវៀត​ណាម និងឡាវ ក្នុងដំណាក់កាល ២០១៦​-២០២០ លើបណ្ដា​វិស័យ៖ នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌​អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្ដា​ក្រសួង​ ស្ថាប័ន និង​តំបន់នៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ