10/03/2015 11:28 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅ ស្រុក My Xuyen ខេត្ត Soc Trang

នាថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen  Phu Trong បាន​អញ្ចើញ​បំពេញ​ទស្សនកិច្ចការងារនៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម អំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ការពារ ប្រទេសសន្តិសុខ កសាងបក្សនិងប្រព័ន្ធនយោបាយ និងការងារត្រៀមរៀប​ចំឲ្យ​មហា​សន្និ​បាតបក្សគ្រប់ជាន់ថ្នាក់។នាពេលចុះស្វែងយល់ស្ថានភាពជាក់ស្ដែងនៅឃុំ Ngoc To និងស្រុក My Xuyen លោក Nguyen Phu Trong បានផ្លាស់ប្ដូរមតិអំពីបទពិសោធន៍ក្នុងការកសាងរូបសណ្ឋានផលិតកម្ម កសាង ជនបទថ្មី និងការផ្លាស់ប្ដូរក្នុងជីវភាពរស់នៅរបស់ប្រជាជនក្រោយពីអនុវត្តកម្មវិធី នេះ។លោកបានអះអាងថា ក្រោយពីការកសាងហេដ្ឋារចនាសម្ព័ន្ធឃុំនិងស្រុកត្រូវប្ដេជ្ញាអនុវត្តកម្មវិធីកសាងជនបទថ្មីលើគ្រប់ជ្រុងជ្រោយ​ ក្នុង​នោះមានបញ្ហាកសាងមនុស្ស ផ្លាស់ប្ដូរត្រិះរិះផលិតកម្មទៀតផង ដើម្បីប្រជាពលរដ្ឋទទួលបាន លទ្ធផល​ដ៏ជាក់​ស្ដែងនិងចីរភាព។

នាថ្ងៃដដែល លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មាធិ​ការ​អចិន្ត្រៃ​គណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត Soc Trang ដឹកនាំដោយ​អនុ​ប្រធាន​ព្រះតេជ្ជគុណ Duong Nhon ។

លោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា នាពេលខាងមុខនេះ គណៈកម្មាធិការអភិបាល​
សមាគ​ម​​​ពុទ្ធសាសនានៅខេត្ត Soc Trang បន្តអនុវត្តល្អនូវគោលនយោបាយនិងច្បាប់របស់​រដ្ឋ។ ​លោក​ក៏​មាន​គោលបំណងដែរថា​ពុទ្ធសាសនានៅខេត្ត​Soc Trang នឹងរក្សារឹងមាំចំណងសាមគ្គីភាពជាមួយសាសនា​ផ្សេង​ៗ រក្សាសាមគ្គីភាពក្នុងសហគមន៍ប្រជាជនដើម្បីកសាងខេត្តកាន់តែសម្បូររុងរឿង អារិយ្យធម៌ រួមចំណែក​ក្នុងបុព្វហេតុកសាងប្រទេសជាតិ៕ 

 
តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ