09/03/2015 11:50 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅខេត្ត Tra Vinh


អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong


 
នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន​អញ្ជើញ​​បំពេញ​ទស្សនកិច្ចការងារនៅស្រុក Tieu Can ខេត្ត Tra Vinh ភាគខាងត្បូងវៀតណាម ដើម្បី​ស្វែង​យល់​​អំពី​ស្ថានភាព​​លាតត្រដាង អនុវត្តសេចក្ដីសំរេចចិត្តរបស់មហាសន្និបាតបក្សនៅក្នុងតំបន់។ នៅទីនេះ លោក Nguyen​ Phu Trong បានលើកសរសើររាល់សមិទ្ធិនិងលទ្ធផលដែលឃុំ Phu Can និងស្រុក Tieu Can ទទួល​​បាន​ ព្រមទាំងស្នើរឲ្យតំបន់ទាំង២នេះ បន្តដកបទពិសោធន៍ វិភាគមូលហេតុ នៃការដែលសំរេចបាន​ផង​​និង​មិន​ទាន់​សំរេចបានផង តាមនោះនាំចេញ ទិសដៅ ភារកិច្ចសំរាប់រយៈពេលខាងមុខ ធានា​ឲ្យ​ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ