20/03/2015 14:46 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ ​ប្រធានរដ្ឋស​ភាកូរ៉េខាងត្បូង

នៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Ui-wha នារសៀលថ្ងៃទី១៨ខែមិនាឆ្នាំ២០១៥ អគ្គលេខា​បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀត​ណាម​និង​កូរ៉េ​ខាង​​ត្បូង​បានក្លាយទៅជា​ដៃគូយុទ្ធ​សាស្ត្រដ៏សំខាន់។នាបច្ចុប្បន្ន កូរ៉េខាង​ត្បូង​ជាវិនិ​យោគិន​ធំបំ​ផុត​នៅ​វៀត​ណាម​ និង​ក៏ជាដៃគូជួរមុខអំពីពាណិជ្ជកម្មនិងកិច្ចសហប្រតិបតិ្តការ ODA របស់វៀតណាម​​ទៀត​ផង។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការដែល ប្រទេស​ទាំង២បាន​បញ្ចប់​ជាផ្លូវការ​កិច្ចចរចា​អំពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី បង្ក​លក្ខណៈងាយស្រួលដើម្បីឆ្ពោះទៅគោល​ដៅគឺទទួលបានតំលៃប្រាក់​​ពាណិជ្ជ​កម្ម​​ទ្វេភាគីចំ​នួន​៧០ពាន់​លាន​ដុល្លា​អា​មេរិកនា​ឆ្នាំ២០២០។ លោកក៏បាន​អះអាង​ថា វៀត​ណាម​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​សំរាប់អង្គភាពអាជីវកម្ម​កូរ៉េខាងត្បូង​មកវិនិយោគ នៅវៀតណាម ព្រមទាំង​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់នៃ​ទំនាក់​ទំនងសហប្រតិបតិ្តការ​រវាងរដ្ឋសភានៃប្រទេសទាំង​២ផងដែរ។

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ)និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Chung Ui-wha (រូបថត៖TTXVN)
 

រីឯខ្លួនវិញ លោក Chung Ui-wha បានអះអាងថា រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន កូរ៉េខាង​ត្បូងគោរព​ទំនាក់​ទំនង​ជាមួយវៀ​តណាម និងមានគោលបំណង​ថា នឹង​នាំទំនាក់​ទំនង​សហប្រតិ​បតិ្តការ​រវាង​ប្រទេស​ទាំង​កាន់​តែស៊ី​ជំរៅ អភិវឌ្ឍន៍​ដ៏ល្អ​ប្រសើរ លើគ្រប់វិស័យថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ