11/03/2015 10:54 GMT+7 Email Print Like 0

អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Soc Trang

បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Soc Trang ដើម្បីត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្ដីសំរេច​ចិត្តនៃមហា​សន្និ​បាត​​បក្សលើកទី១១និងការងារត្រៀមរៀបចំឲ្យមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅ​មហាសន្និបាត​​បក្សលើកទី១២ នារសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥​ អគ្គលេខាបក្សកុម្មុយនិស្តវៀត​ណាម​លោក​​ Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត។ លោក Nguyen Phu Trong បានស្នើរឲ្យថ្នាក់ដឹកនាំខេត្ត ត្រូវចាត់ទុកកសិកម្មជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់ បង្កើនការវិនិយោគចូល ក្នុងផ្នែកឧស្សាហកម្មកែច្នៃ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។លោកបានអបអរសាទរ លទ្ធផលនៃការងារដឹកនាំ បញ្ជាណែនាំរបស់ខេត្ត Soc Trang ក្នុងការរក្សារឹងមាំស្ថិរភាពនយោបាយលើភូមិភាគ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ថែទាំ​ជីវភាពរស់នៅរបស់ ប្រជាជន ជាពិសេសគឺជនរួមជាតិជាជនជាតិខ្មែរ។ លោកអគ្គលេខាបក្ស បាន សំណូមពរ​ខេត្ត Soc Trang រៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។
 
នាចុងរសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួប សន្ទនាជាមួយ​បណ្ដា​តំណាង​នៃគណៈកម្មាធិការអចិន្ត្រៃ គណៈកម្មាធិការអភិបាល សមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត Soc Trang។លោកបានសង្កត់ធ្ងន់ថា ក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ព្រះសង្ឃ ពុទ្ធសាសនិកនៃសមាគមពុទ្ធសាសនា​វៀត​ណាមនៅខេត្ត Soc Trang បានចូលរួមនិងមានការរួមវិភាគទានជាច្រើនក្នុងវិស័យជីវភាពរស់នៅនានា ជាពិសេស​គឺថែរក្សា ពង្រីកតំលៃវប្បធម៌សាសនាជាប្រពៃណីរបស់ជនរួមជាតិនៅតំបន់ Nam Bo ខាងលិច​និង​សកម្មភាពសប្បុរសជាដើម។ លោកអគ្គលេខាបក្សជឿជាក់ថា នាពេលខាងមុខ គណៈកម្មាធិការ​អភិបាល​​សមាគមពុទ្ធសាសនាខេត្ត Soc Trang នឹងបន្តពង្រីកនូវស្មារតីស្នេហារជាតិ លើកកំពស់ចំណេះ ដឹង​អំពី​ពុទ្ធសាសនា កែលំអរសីលធម៌ ដើម្បីក្លាយទៅជាព្រះសង្ឃ ពុទ្ធសាសនិកគំរូ ត្រូវតាមបាវចនារបស់​សមាគម​​ពុទ្ធ​សាស​នាវៀតណាម៕
 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ