06/05/2016 10:00 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅតំបន់ទី៤កងទ័ពជើងទឹកវៀតណាម


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅតំបន់ទី៤កងទ័ពជើងទឹកវៀតណាម

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong ​បានអញ្ជើញទៅជួបធ្វើការជាមួយបណ្ដាអង្គភាពកងទ័ពជើងទឹកនៅមូលដ្ឋានសិក Cam Ranh តំបន់​ទី៤ កងទ័ពជើងទឹកវៀតណាម។ ​អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើក​សរសើរ​រាល់សមិទ្ធិផលដែលកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកនិយាយ​រួម​និងអង្គភាពកងទ័ពជើងទឹកក្នុងមូលដ្ឋានសិក Cam Ranh និយាយដោយ​ឡែកទទួលបានក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស ​ក៏បានក្រើនរំលឹកកម្មាភិបាល យុទ្ធជន និង​កម្មករ នៅ​អង្គភាពនិមួយៗត្រូវពង្រីកថែមទៀតលទ្ធផល ដែលទទួលបាន លើកកំពស់ដោយឥតឈប់ឈរឬទ្ធានុភាព​សុឆន្ទៈ ការ​ទទួលខុសត្រូវ ខំប្រឹងប្រែងសិក្សា​រៀនសូត្រ ដើម្បីរួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល អនុវត្តល្អភារកិច្ចយុទ្ធសាស្ត្រគឺកសាងនិងការពាររឹងមាំមាតុប្រទេស៕

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ