05/05/2016 09:23 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen

នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគខេត្ត និង​កម្មាភិ​បាល​ស្នូលខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម)។ថ្លែងមតិនៅទីនេះ​ អគ្គលេខាបក្ស​ លោក Nguyen Phu Trong បានអះអាងថា៖ Phu Yen មានទីតាំងភូមិសាស្ត្រដ៏សែនសំខាន់អំពីការពារជាតិ សន្តិសុខជាតិ។ អគ្គលេខាបក្សក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនានាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​​ របស់ខេត្ត។ អគ្គលេខាបក្ស លោក Nguyen Phu Trong មានប្រសាសាន៍​ថា៖

“Phu Yen កំពុងមានគោលបំណងឈានទៅមុខថែមទៀត។ នេះគឺជាគោល​ដៅ​ត្រឹមត្រូវ។ ប៉ុន្តែចង់ធ្វើបានដូច្នេះ ខេត្តត្រូវវិភាគស្ថានភាពអោយបានត្រឹមត្រូវ​វិស័យណាធ្វើបាន វិស័យណាមិនទាន់ធ្វើបាន។នា​បច្ចុប្បន្ន​នេះ យើងកំពុងទាក់ទាញទុនវិនិយោគពីបរទេស ដូច្នេះ ក្នុងឆ្នាំ២០១៦នេះ ត្រូវចាត់ទុកជាឆ្នាំអង្គភាពអាជីវកម្ម។ 
ទន្ទឹមនឹងនោះត្រូវអនុវត្តការងារជាក់ស្ដែងនានា ដើម្បីទាក់ទាញអង្គភាព​អាជីវកម្មមកវិនិយោគនៅទីនេះ​៕”​

តាម VOV5 -​​ វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ