16/07/2016 10:15 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau


អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau

នាថ្ងៃទី១៤និងទិ១៥ ខែកក្កដា ឆ្នាំ២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong ​បាន​អញ្ជើញ​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត Lai Chau (ភាគខាងជើងវៀតណាម)។

​នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៦ អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបធ្វើ​ការជា​មួយ​គណៈ​កម្មាធិការ​បក្ស​ខេត្ត និង​កម្មាភិបាលស្នូលរបស់ខេត្ត Lai Chau។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អះអាងថា៖

“​យើងត្រូវឈានទៅមុខ ពីកសិកម្ម រុក្ខកម្ម តាមទិសឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម គុណភាព​ខ្ពស់ តភ្ជាប់​ជាមួយ​ផលិតកម្ម​។ ទន្ទឹម​នឹង​នោះ នេះគឺជាតំ​បន់​មាន​ជនជាតិជាច្រើន ដូច្នេះ ក៏ត្រូវយក​ចិត្ត​ទុក​ដាក់​ដល់ការ​ងារ​ជន​ជាតិ ការ​ងារជំនឿសាសនា តស៊ូប្រឆាំងនឹងគ្រឿងញៀន៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ