16/05/2017 10:50 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh


 អគ្គលេខាបក្សលោក Nguyen Phu Trong បំពេញការងារនៅខេត្ត Hoa Binh 

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៤និងទី១៥ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong បា​នអញ្ជើញ​ទៅ​បំពេញ​​​​ការងារ​នៅខេត្ត Hoa Binh  ក្នុងរយៈ​ពេលពីរថ្ងៃគឺថ្ងៃទី១៤និងទី១៥ឧសភា​ អគ្គលេខាបក្ស​ លោក​ Nguyen Phu Trong បានអញ្ជើញទៅបំពេញ​ការងារ​នៅខេត្ត Hoa Binh (ភាគខាង​ជើងវៀត​ណាម)​ ត្រួតពិនិត្យ​ការងារ​​អនុវត្តភារកិច្ច​សេដ្ឋកិច្ច​ សង្គមកិច្ច​ ការពារជាតិ​ សន្តិសុខ​ ការងារកសាង​បក្ស និង​ការកសាង​ប្រព័ន្ធ​នយោបាយ​​នៅក្នុង​តំបន់។​

នាព្រឹកថ្ងៃទី១៥ឧសភា ក្នុង​ជំនួប​ធ្វើការជាមួយ​ថ្នាក់ដឹក​នាំខេត្ត ​អគ្គលេខាបក្ស​ បានលើក​ច្បាស់​ថា៖​ ខេត្តដើរ​តួនាទីសំខាន់​នៅតំបន់ភាគ​ពាយព្យ ដូច្នេះ Hoa Binh ត្រូវ​បន្តស្រាវ​ជ្រាវ​ បំពេញ​បន្ថែមគំរោង​ផែនការ​អភិវឌ្ឍន៍​របស់ខេត្ត​អោយសមស្រប។​ អគ្គលេខាបក្ស​ក៏មានគោល​បំណងថា៖​ខេត្តបន្តយក​ចិត្តទុកដាក់​ថែមទៀត​ចំពោះ​ការ​ងារ​កាត់បន្ថយ​ភាពក្រីក្រ​ ជំរុញខ្លាំង​ការងារកសាង​ជនបទថ្មី​ រក្សាសន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ជីវភាព​រស់នៅ​សុខសាន្ត​ត្រានសំរាប់ប្រជាជន៕

 

តាម VOV5 - ​វិទ្យុសំឡេង​​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ