21/04/2018 11:25 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា


 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi

នាថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការមជ្ឈឹមបក្ស អ​គ្គលេខាគណៈកម្មាធិ ការមជ្ឈឹម​បក្សកុម្មុយនិស្ត​​វៀតណាម​ លោក Nguyen Phu Tr​ong បានអញ្ជើញទទួល​ជួប​ជាមួយ ទីប្រឹក្សារដ្ឋ​មី​យ៉ាន់ម៉ា ​លោក​ស្រី Aung San Suu Kyi ដែលកំពុ​ងបំពេញទស្សនកិច្ច ជា​ផ្លូវការ​នៅវៀ​តណាម​។
 
នៅក្នុងជំនួបនេះ លោកស្រី A​ung San Suu Kyi បានជម្រាប ជូ​នអគ្គលេខាបក្សលោក Ng​uyen Phu Trong នូវលទ្ធផល​នៃជំនួប​ពិភាក្សាជាមួយ នាយករដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc ក្នុងនោះ ភាគី​ទាំងពីរ​បាន​សម្តែង​ការ ប្តេ​ជ្ញាចិត្ត បន្តបង្កើនកិច្ចសហប្រតិបត្តិការជាពិ​សេស លើវិស័យសេដ្ឋកិច្ច​ ពា​ណិជ្ជ កម្មទ្វេភាគី​និងរួម​សហការប្រកប​ដោយប្រសិទ្ធភាពលើបណ្តាវេទិកា​តំបន់និងអន្តរ ​ជាតិ ដែលមុន​បង្អស់​គឺក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។ លោក​ស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាមាន បំណង​ ជម្រុញ​ថែម​ទៀត​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ​តាម បណ្តាកាណាល់បក្ស រដ្ឋា​ភិបាល និងប្រជាជននៃប្រទេសទាំងពីរនា​ពេល​ខាង​មុខ​។
 
អគ្គលេខាបក្ស លោក N​guyen Phu Trong បានវាយតម្លៃខ្ពស់ ចំ​ពោះកា​រអភិ វឌ្ឍនៃ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​នាពេលកន្លងទៅ និង​ជឿជាក់ថា ដំណើរ ទស្ស​នកិច្ចនៅ​វៀត​ណាម​លើកនេះរបស់​លោកស្រីទី​ប្រឹក្សារដ្ឋ​នឹងរួមចំ​ណែក​ជម្រុញ ថែមទៀត កិច្ចសហប្រតិបត្តិការមិត្តភា​ពរវាងប្រទេសទាំ​ងពីរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ