24/12/2017 08:27 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមសម័យប្រជុំលើកទី៤ ក្រុម​ប្រឹក្សា​ទ្រឹស្ដី​មជ្ឈឹម​


 អគ្គលេខាលោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅ​រដ្ឋធានីហាណូយ​ ក្រុមប្រឹក្សាទ្រឹស្ដីម​ជ្ឈឹមវៀត​ណាម បាន​ដំណើរ​ការ​សម័យ​ប្រជុំលើក​ទី៤ ដោយមានការ​ចូលរួមរបស់អគ្គ​លេខាបក្ស កុម្មុយនីស្តវៀតណាមលោក​ ​Nguyen Phu Trong។ ក្នុង​សម័យ​ប្រជុំ​លើក​នេះ ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹ​មបាន​លើក​ឡើង​ដំណោះស្រាយមួយ​ចំនួន រួ​មចំណែក​ជំរុញ លើក​កំពស់​ប្រសិទ្ធភាព​ការងារ​ទ្រឹស្ដីនៅវៀត​ណាម​ ក្នុងកាលៈទេសៈសេដ្ឋកិច្ចទី​ផ្សារតាម​ទិសសង្គមនិយម ធ្វើ​សមាហរណ​កម្ម​អន្តរជាតិនិង​បដិវត្តន៍ឧស្សាហ ក​ម្ម៤.០ ដើម្បីបន្តនាំ​ប្រទេស​ជាតិ​អភិវឌ្ឍន៍​យ៉ាងលឿននិ​ង​និរន្តរភាព។​

អញ្ជើញ​ថ្លែងមតិក្នុងសម័យប្រជុំ​នេះ អគ្គលេខាលោក Ng​uyen Phu Trong សង្ក​ត់ធ្ងន់​ថា ស្ថានភាពជាក់​ស្ដែង​នៃបុព្វហេតុ​ផ្លាស់ប្ដូរថ្មីទាម​ទារឲ្យមាន​ការផ្លាស់​ប្ដូរថ្មីយ៉ាង​ខ្លាំងក្លាថែមទៀត អំពីការងារទ្រឹស្ដីដែរ។ លោក​អគ្គ​លេខា​ស្នើឲ្យ​ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបន្តបើកទូ​លាយនិងលើកកំពស់គុណ​ភាព ប្រសិទ្ធភាព​ក្នុង​កិច្ច​សហប្រតិបតិ្តការ​ទ្រឹស្ដីជាមួយគណៈបក្សកុម្មុយនីស្ត​កាន់​អំណាច និងគណៈបក្សដទៃទៀតលើពិ​ភពលោក តាម​នោះ​​ជ្រើសរើស​ និងទទួលយករាល់ទ្រឹស្ដីនានាដែលមានតំលៃស្រា​វជ្រាវសំរា​ប់វៀតណាម៕ ​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ