04/03/2017 09:50 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong និងលោកជំទាវជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសម
ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គមហេសី

នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គមហេសីដែលព្រះអង្គកំពុងយាងដំណើរ​ទស្សនៈ​កិច្ចនៅវៀតណាម ។ ​នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាមយកចិត្ត ទុកដាក់ជាពិសេសនូវទំនាក់ទំនងជាមួយជប៉ុននិងមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតចំណងមិត្តភាពជាមួយ​ប្រជាជនជប៉ុន។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងព្រះចៅអធិរាជប៉ុនក៏បានសម្តែងក្តីសោមនស្សរីករាយចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី ព្រមទាំងមាន​បំណងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជម្រុញឲ្យបានខ្លាំងថែមទៀតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម




 
បណ្តាព័ត៌មានបានផ្សាយ