14/10/2017 15:39 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយកសិករឆ្នើមនៃការផ្លាស់ប្ដូរថ្មីរយៈពេល៣០ឆ្នាំ

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយក្រុមកសិករជាគំរូក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី។


អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយកសិករឆ្នើម
នៃការផ្លាស់ប្ដូរថ្មីរយៈពេល៣០ឆ្នាំ (រូបថត៖ TTXVN) 

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានលើកសរសើរនិងថ្លែងអំណរគុណចំពោះការរួមវិភាគទានដ៏ធំធេងនិងថ្លៃថ្នូររបស់ចលនាកសិករ សកម្មភាពរបស់សមាគមកសិករ។ លោកមានបំណងថា ក្រុមកសិករដែលត្រូវបានលើកតម្កើងលើកនេះក៏ដូចជាប្រជាកសិករក្នុងទូទាំងប្រទេសបន្តម្ចាស់ការ សកម្ម ច្នៃ​ប្រឌិត រួមវិភាគទានថែមទៀតសំដៅកសាងខឿនកសិកម្មអភិវឌ្ឍន៍លើគ្រប់វិស័យតាមទិសទំនើប និរន្តរភាពនិងកសាងជនបទថ្មីអារិយធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ