26/08/2017 14:06 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសម្តែងការ​គួរ​សម​ទីប្រឹក្សា​រដ្ឋមី​យ៉ាន់​ម៉ាលោក​ស្រី ​Aung San Suu Kyi​


 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសម្តែងការគួរសមទីប្រឹក្សា រដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi

នាព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ​២០១៧ នៅវិមានប្រធានាធិប​តីមីយ៉ាន់ម៉ា អគ្គលេខាគណៈកម្មា​ធិ ការបក្ស​កុម្មុយនិស្ត​វៀត​ណាម ​លោក Nguyen Phu Trong អញ្ជើញជួបស​ន្ទនាដោយ ឡែកជាមួយទីប្រឹក្សា​រដ្ឋមីយ៉ាន់​ម៉ា លោក​ស្រី Aung San Suu Kyi (អ៊ុង​សានស៊ូជី)។
 
ថ្នាក់ដឹកនាំទាំងពីរនាក់បានសំណេះ​សំណាល និងផ្លាស់ប្តូរមតិអំពីទំនាក់​ទំនងវៀត​ណាម - មីយ៉ាន់ម៉ា និង​ទំនាក់​​ទំនងរវាង​បក្សកុម្មុយនិស្ត វៀតណាមជាមួយ ​គណៈបក្ស សម្ព័ន្ធភាពជា​តិដើម្បី​ប្រជាធិបតេយ្យ  (NLD)។​
 
បន្ទាប់ពីជំនួបដោយឡែក​ អគ្គលេខាបក្ស លោក N​guyen Phu Trong បានអនុ ​វត្តការជួប​សម្តែងការ​គួរសម​ជាមួយ​ទីប្រឹក្សារដ្ឋ​មីយ៉ាន់ ម៉ា លោកស្រី អ៊ុងសានស៊ូ​ជី។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពី​ររូប បាន​ឯកភាព​បង្កើន​ការជួប​ប្រាស្រ័យ​គណៈប្រតិភូ​ ជាន់ខ្ពស់លើគ្រប់កាណាល់​បក្ស រដ្ឋាភិ បាល រដ្ឋ និង​រដ្ឋសភា ដើម្បីបង្កើន​ទំនុក​ទុក​ចិត្ត​នយោបាយ ពង្រឹងទំនាក់ទំន​ងមិត្តភាព និងជម្រុញកិច្ចស​ហប្រតិប​ត្តិការលើគ្រប់ វិស័យ។ ​ស្តីពីបញ្ហា​សមុទ្រខា​ង​កើត ថ្នាក់ដឹកនាំទាំងពី​ររូបគាំទ្ររាល់ការ​ខិតខំប្រឹង ប្រែងជម្រុញ​ការដោះស្រាយ​ជំលោះដោយ​សន្តិវិធី​ ឈរលើច្បាប់អន្ត​រជាតិ ក្នុងនោះ មានអនុសញ្ញាអង្គកា​រសហប្រ​ជាជាតិ ស្តីពីថ្បាប់សមុទ្រឆ្នាំ​១៩៨២ (UNCLOS) ​និង អនុវត្តពេញ លេញនូវសេចក្តីថ្លែងការណ៍​របស់ភាគីនានា នៅ​សមុទ្រខាងកើត (DOC) និង​ចុះហត្ថ​លេខាលើក្រម​ប្រតិបត្តិសម្រាប់ភាគីនា​នា នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ