19/12/2017 09:50 GMT+7 Email Print Like 0

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យគំរូជនជាតិភាគតិច


 អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យគំរូជនជាតិភាគតិច

ជនជាតិភាគតិចភាគច្រើន​រស់នៅតំបន់​ឆ្ងាយដាច់​ស្រយាលនិង​អតីតតំបន់​បដិវត្តន៍​ក្នុង​តំបន់​ប្រយុទ្ធតស៊ូដ៏​សាហាវមុន​នេះ ហើយ​បានរួមចំណែកច្រើនដល់កា​ររំដោះប្រទេសជាតិ។​ នេះជាការ​អះអាងរបស់​អគ្គលេខាបក្ស​លោក​ Nguyen Phu Trong នារសៀលថ្ងៃទី១៨ ខែ​ធ្នូ ​ឆ្នាំ​២០១៧ ​នៅទីក្រុងហាណូយក្នុងជំនួបប្រា​ស្រ័យ ជាមួយ​តំណាង​​ដែលចូល​រួម​«ពិធីអបអរសាទរប្រជាជនមា​នកិត្យានុភាព បញ្ញវន្ត​និង​ពាណិជ្ជករ តំណាង​ជន​ជាតិ​ភាគ​តិច​ក្នុងទូទាំង​ប្រទេស​ឆ្នាំ​២០១៧​​"។
 
អគ្គលេខាបក្សក៏បានកោតសរសើរផង​ដែរចំពោះការរីក​ចម្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​សង្គម​នៃតំបន់​ជន​ជាតិ​​ភាគតិចនៅ​ទូទាំងប្រទេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អគ្គលេខាប​ក្ស លោ​ក Nguyen Phu Trong បាន​ស្នើ​ថា​ក្នុង​​ដំណើរ​ការ​ផ្លាស់​ប្តូរថ្មី​នា​បច្ចុប្បន្ន​ បងប្អូន​ជនរួម​ជាតិ​ជាជនជាតិ​ភាគតិច​គួរតែ​បន្ត​ជំរុញ​ប្រពៃណី​សាមគ្គី​ភាព​​ជួយ​​ឧបត្ថម្ភ​គ្នាទៅវិញ​ទៅមក​ អនុវត្ត​គោលនយោបាយ​និង​គោលការណ៍​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ