11/07/2015 15:08 GMT+7 Email Print Like 0

អគ្គលេខាបក្សបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅអាមេរិក


អគ្គលេខាបក្សបានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅអាមេរិក (VOV)

នារសៀលថ្ងៃទី៩កក្កដានៅទីក្រុងញ៉ូវយ៉ក់អាមេរិក អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយ​ដំណាង​សហគមន៍ជនវៀតណាមនិងនិស្សិតវៀតណាមដែលកំពុងរៀនសូត្រនៅ​អាមេរិក។

នៅទីនេះលោកអគ្គលេខាបានរាយការណ៍លទ្ធផលសំខាន់ដែល​វៀតណាមដណ្ដើមបាន។ សេដ្ឋកិច្ចកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាព​រស់នៅប្រជាជនបានលើកស្ទួយផែនមហាសាមគ្គីភាពរឹងមាំបានបង្កើត​គ្រឹះស្ថាន​ដើម្បីវៀតណាមមានតួនាទីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនៅដំបន់និងលើពិភពលោកដូចនឹង​បច្ចុប្បន្ន។​

ក្នុងសមិទ្ធិរួមនៃប្រទេសជាតិមានការរួមចំណែករបស់​សហគមន៍ជនវៀតណាមនៅឯបរទេស។ លោក Nguyen​ Phu Trong បាន​សង្កត់​ធ្ងន់ទៅលើអត្ថន័យនៃដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះចំនឹងឱកាសរំលឹកខួបលើកទី២០ទិវាបង្កើតទំនាក់ទំនងការទូត។ ​ដោយស្មារតីស្លេះទុក​អតីតកាល​ឆ្ពោះទៅអនាគត ភាគីទាំង​ពីរបានពិភាគ្សាបញ្ហាជាក់ស្ដែងសំដៅធ្វើឲ្យស៊ីជម្រៅ​ទំនាក់ទំនងដៃគូលើគ្រប់វិស័យដែលបានបង្ហាញក្នុង​សេចក្តីថ្លែងការណ៍ទស្សន​វិស័យរួមវៀតណាម-អាមេរិក។​ លោកអគ្គលេខាចង់ឲ្យ​សហគមន៍​ជន​វៀត​ណាម​​​នៅ​អាមេរិកសាមគ្គីភាពធ្វើឲ្យល្បីកេរ្តិ៍ឈ្មោះប្រជាជាតិវៀតណាមដោយការងារ​ជាក់ស្ដែងនានា។

“ទោះបីជាទៅណាធ្វើអ្វីក្នុងស្ថានភាពណាក៏ដោយត្រូវគិតថាយើងជាមនុស្សវៀតណាម។ ​ជនវៀតណាមមានផ្នែកដោយឡែកគួរមោទនភាពស្នេហាជាតិ។ សង្ឃឹមថាបងប្អូនគិតយើងជាមនុស្សវៀតណាម។​ មានលក្ខណៈគឺរួមកំលាំង​កាយ​ចិត្តកសាងស្រុកកំណើតប្រទេសជាតិ។ មានលក្ខណៈខាងស្មារតី​មនោសញ្ចេតនាឆ្ពោះទៅវៀតណាមគឺថ្លៃថ្លាណាស់ហើយ។ ធ្វើការងារឃោសនា​ទៅខាងក្រៅនិយាយអំពីវៀតណាមឧទ្ទេសនាម​រូបភាពវៀតណាមទៅឯបរទេសផ្សព្វផ្សាយខឿនវប្បធម៍វៀតណាមទៅឯបរទេស៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ