22/08/2017 10:59 GMT+7 Email Print Like 0

អគ្គលេខាបក្សបក្សកម្មុយនិស្តវៀតណាមទទួល​ជួប​សន្ទនា​ជាមួយ​គណៈប្រ​តិ​ភូ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​


 អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នាព្រឹកថ្ងៃទី២១ ខែសីហា ​ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ អគ្គលេ​ខាធិការបក្សកម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong បានទទួ​លជួបសន្ទនា​ជាមួយ គណៈប្រតិភូ​ខុទ្ទកាល័យ​មជ្ឈឹ​មបក្ស​ប្រជាជន​បដិវត្តន៍​ឡាវដឹក​នាំ​ដោយលេខា មជ្ឈឹមបក្ស ប្រធានខុទ្ទកាល័យមជ្ឈឹ​មបក្សប្រជាជនប​ដិវត្តន៍ឡាវ លោក Khaphan Phommathat ដែលកំពុងបំពេញទស្សនកិ​ច្ចនៅវៀតណាម។ លោក Khaphan Phommathat បានជូនដំណឹង​ជាមួយ​អគ្គលេខាបក្ស​ លោក Nguyen Phu Tro​ng អំពីលទ្ធផល​នៃការការចរចា​ជាមួយ​គណៈប្រតិភូ​ខុទ្ទកាល័យ​មជ្ឈឹម​បក្ស​កម្មុយ និស្តវៀត​ណាម ព្រមទាំង អះអាងថា៖ ខុទ្ទកាល័យមជ្ឈឹម​បក្សប្រជាជនបដិ​វត្តន៍ ឡាវ​នឹងស​ហការយ៉ាង​ជិតស្និទ ជាមួយខុទ្ទកាល័យមជ្ឈឹមបក្ស​វៀតណាម អនុវត្ត បណ្ដាកិច្ច​ព្រមព្រៀង​ប្រកប​ដោយ​ប្រសិទ្ធភាព​​រវាងថ្នាក់ដឹក​នាំនៃបក្សទាំងពីរ ​និងកិច្ចព្រម​ព្រៀងសហប្រតិបត្តិការ រវាងខុទ្ទកាល័យ​មជ្ឈឹមនៃ​បក្សទាំងពីរ ផងដែរ។ រីឯខ្លួនវិញ ​អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោ​ក Nguyen Phu Trong បាន​សម្តែង​គោល​បំណងថា៖ នាពេលខាងមុខ ស្ថាប័នខុទ្ទ​កាល័យនៃបក្ស ទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌​មាន អនុវត្ត​ប្រកប​ដោយប្រសិទ្ធ​ភាព កិច្ចព្រមព្រៀង សហប្រតិបត្តិការវាងភាគីទាំង​ពីរដំណាក់​កាល ២០១៧ - ២០២០៕ 
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ