20/12/2017 10:39 GMT+7 Email Print Like 0

អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម


អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៧ ​អគ្គលេខាបក្ស​ និងជាប្រធាន​រដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញ​មក​បំពេញទស្សនកិច្ចនៅវៀត​ណាម ចាប់ពីថ្ងៃទី១៩ដល់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ តាម​សេចក្ដី​អញ្ជើញ​របស់​អគ្គលេខាបក្ស ​លោក Nguyen Phu Trong និងប្រធាន​រដ្ឋ លោកT​ran Dai Quang ​។ ពិធី​ទទួល​បដិសណ្ឋារកិច្ច​ជាផ្លូវការ​ អគ្គលេខាបក្សនិងជា​ប្រធានរដ្ឋ​ឡាវ ​លោក Bounnhang Vorachith បាន​ប្រព្រឹត្ត​ទៅនាព្រឹក​ថ្ងៃទី​១៩ធ្នូ នៅទី​ក្រុង​ហាណូយ​ ក្រោមអធិបតីភាព​របស់អគ្គលេខាបក្ស លោក Nguyen Phu Trong​។
ថ្លែង​មតិ បន្ទាប់​ពីពិធីទទួល​បដិសណ្ឋារ​កិច្ច អគ្គលេខាបក្ស លោ​ក Nguyen Phu Trong បានអះអាងថា៖

​“​ដំណើរ​ទស្សនកិច្ចរបស់សមមិត្ត Bounnhang Vorachith អគ្គលេខាបក្ស​និង​ជាប្រធាន​រដ្ឋឡាវ មានអត្ថន័យ​ប្រវត្តិសាស្ត្រ​ជ្រាល​ជ្រៅ បន្ទាប់ពីពេលប្រទេស​ទាំងពីរបានរៀបចំជោគជ័យ​ឆ្នាំសាមគ្គីភា​ព មិត្តភាព​២០១៧ រំលឹក​ខួប​អនុស្សាវរីយ៍លើកទី៥៥ទិ​វាបង្កើត​ទំនាក់ទំនង​ការទូត និង៤​០ឆ្នាំចុះហត្ថលេខាលើអ​នុសញ្ញាមិត្តភា​ព សហប្រតិបត្តិ​ការវៀត​ណាម-ឡាវ។ ដំណើរទស្សនកិច្ចនេះបាននាំ​មកអោយប្រជាជនវៀ​ត​ណាម នូវ​មនោសញ្ជេតនា​ជ្រាលជ្រៅ​ មិត្តភា​ពដ៏មហិមា ចំណងសាមគ្គីភាព​ពិសេស​ ស្មោះត្រង់​ របស់បក្ស រដ្ឋ និង​ប្រជាជន​ឡាវជាភាត​រះ។”

នៅក្នុង​ជំនួប​សន្ទនា ភាគីទាំងពីរបាន​ជូនដំណឹងគ្នាទៅវិញទៅមក​អំពីបក្ស​ ប្រទេសនីមួយៗ ការ​ផ្លាស់​ប្តូរទិស​ដៅ វិធានកា​រណ៍ដើម្បីជំរុញទំនាក់ទំ​នងរវាង​បក្សទាំង​ពីរ រដ្ឋទាំ​ងពីរកាន់តែអ​ភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ​ក៏ដូច​ជាពិភាក្សាអំពី​បញ្ហានានា​នៅក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុក​ដាក់ដូច​គ្នា។

ស្ដីអំ​ពី​បញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានសង្ក​ត់ធ្ងន់ទៅ​លើសារសំខាន់ នៃការរក្សាស​ន្តិភាព ស្ថិត​ភាព​ សន្តិ​សុខ សុវត្ថិភាពនាវា​ចរណ៍ ​អាកាសចរណ៍នៅសមុទ្រ​ខាង​កើត និង​ឯកភាព​ថារាល់​ជំលោះត្រូវ​ដោះស្រាយ​ដោយសន្តិវិធី​ ផ្អែកទៅលើច្បាប់អន្តរ​ជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហ​ប្រជាជា​តិ ស្ដីអំពី​សមុទ្រ ​( UNCLOS) ១៩​៨២​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ