17/09/2015 09:13 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញចូលគាល់ព្រះមហាក្សត្រ Akihito


លោកអគ្គលេខាបក្ស Nguyen Phu Trong (ខាងឆ្វេង)និងព្រះមហាក្សត្រ Akihito

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ​ជប៉ុន នាព្រឹក​ថ្ងៃទី​១៦ ខែកញ្ញាឆ្នាំ២០១៥ អគ្គ​លេខា​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​ លោក Nguyen Phu Trong បាន​អញ្ជើញ​ចូល​គាល់​ព្រះ​មហាក្ស​ត្រ​ជប៉ុន Akihito។ លោក​អគ្គលេខាបក្ស Nguyen Phu Trong និងព្រះមហា​ក្សត្រ Akihito បាន​សំដែង​ក្ដីសប្បាយ​រីករាយ ចំពោះ​ការ អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ជាក់​ស្ដែង និង​ល្អប្រសើរ​នៃទំនាក់​ទំនង​វៀតណាម-ជប៉ុន នាពេល​កន្លង​ទៅព្រម​ទាំង​ឯកភាព​ថា បន្ត​ពង្រីក​នូវសមិទ្ធិផល ដែលទទួល​បានដើម្បី​​ជំរុញលើគ្រប់វិស័យនិង​ធ្វើឲ្យ​ស៊ីជំរៅ​ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធសាស្ត្រ​ទូលំ​ទូលាយ​វៀត​ណាម-​ជប៉ុន ​ដើម្បីសន្តិភាព​និងភាព​សម្បូររុង​រឿង​នៅទ្វីប​​អាស៊ី។

មុននោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បាន​ទទួលជួបសន្ទនា ជាមួយ​ប្រធាន​អង្គការ​ពន្លឿន​ពាណិជ្ជកម្ម​បរទេស​ជប៉ុន (JETRO) លោក Ishighe Hiroyuki។ នៅទីនេះ លោក Nguyen Phu Trong សុំឲ្យ JETRO​ នឹង​បន្ត​ជួយ ឧបត្ថម្ភអង្គភាពអាជីវកម្ម​ជប៉ុន​វិនិយោគ ក្នុងវិស័យ​កសិកម្មនិង​ផ្នែក​ឧស្សាហកម្ម អាទិភាព​របស់​វៀត​ណាម បង្កលក្ខណៈដើម្បី​កសិផល ជលផល​វៀត​ណាម ជ្រៀត​ចូលទីផ្សារ​ជប៉ុន។​ក៏នា​ព្រឹក​ថ្ងៃ​ដដែល លោក​អគ្គលេខាបក្ស Nguyen Phu Trong បានទ​ទួល​ជួប​សន្ទនា​ជាមួយ លោក Ken Matsuzawa ប្រធាន​ក្រុម​ប្រឹក្សាការ​ទូត​ប្រជាជន​ជប៉ុន​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ