24/03/2015 14:10 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​វៀត​ណាម

អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong -ខាងស្តាំ-ទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Konstatin Vnukov -ខាងឆ្វេង-(រូបថតVOV)

នារសៀលថ្ងៃទី២៣ខែមិនាឆ្នាំ​២០១៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយ​​នីស្តវៀតណាមលោក Nguyen Phu Trong​បាន​​ទទួលជួប​សន្ទនាជាមួយឯកអគ្គរដ្ឋ​ទូត​សហព័ន្ធរុស្ស៊ី​លោក Konstatin Vnukov ដែល​មកជួប​សម្ដែងការ​គួរស​មក្នុង​​ឱកាស​ទទួលបេសក​កម្មការទូត​នៅវៀត​ណាម។ លោក Nguyen Phu Trong បានអះ​អាង​ថា​​វៀត​ណាម​ជា​និច្ច​កាល​ផ្ដោតទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង​ដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យ​ជា​មួយ​ស​ហ​​ព័ន្ធរុស្ស៊ី។ លោកបាន​ជូនពរ​លោក​ឯកអគ្គ​រដ្ឋទូត​សំរេច​ល្អនូវ​ភារកិច្ច​ដែលបាន​ប្រគល់​ជូនរួម​ចំណែក​​នាំទំនាក់​ទំនង​មិត្តភាពសហប្រតិបត្តិ​ការលើគ្រប់​វិស័យរវាង​ប្រទេស​ទាំងពីរ កាន់​តែអភិវឌ្ឍន៍ ដើម្បី​ផល​ប្រ​យោ​ជន៍​សំរាប់​ប្រជាជ​ន​នៃប្រទេស​ទាំងពីរ ដើម្បីសន្តិ​ភាពស្ថិរភាព​កិច្ច​សហ
ប្រ​តិបត្តិ​​ការ​និង​ការអភិវឌ្ឍន៍​នៅ​ដំបន់​​និងលើពិភព​លោក៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ