11/04/2015 16:00 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន


អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

 
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៥ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិល​ត្រឡប់​កាន់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវកា​រ​​នៅចិន ប្រកបដោយជោគជ័យ។

ក្នុងរយៈពេលស្នាក់នៅចិន ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំ​ជាន់ខ្ពស់ចិនគ្រប់រូប។ ក្នុងជំនួបសន្ទនាទាំងនេះ ភាគីទាំង​ពីរ​បាន​ជូនដំណឹងគ្នាទៅវិញទៅមក អំពីស្ថានភាពនៃបក្សនិមួយៗ ប្រទេសនិមួយៗ ផ្លាស់ប្តូរមតិចំពោះស្ថាន
ភាព​​នៅក្នុងតំបន់និងអន្តរជាតិដែល​ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ប្រមូលផ្តុំពិភាក្សាអំពី​ទិសដៅនិង​វិធាន​កា​រធំ​ៗដើម្បីជំរុញទំនាក់ទំ​នងរវាងបក្សទាំងពីរ រដ្ឋ​ទាំងពីរ។ បញ្ចប់ដំ​ណើរទ្សនកិច្ច​លើក​នេះ​ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍រួម វៀតណាមនិងចិន ដោយអះអាងនូវលទ្ធផលដ៏​ល្អប្រសើ​ របស់​ដំណើរ​ទស្សន​កិច្ច និងឯកភាពអំពីបណ្ដា​វិធានការ ទិសដៅ ដើម្បីនាំទំនាក់ទំនងជិតខាងមិត្តភាព ដៃ​គូស​ហ​ប្រតិបត្តិកា​រ​យុទ្ធ​សាស្ត្រលើគ្រប់វិស័យ វៀតណាមនិងចិនកា​ន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជ​ន៍​របស់​ប្រជាជន​នៃ​ប្រទេសទាំងពីរ ស្ថិរភាព និងសម្បូងរុងរឿងក្នុងតំបន់និងអន្តរជាតិ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ