29/03/2015 12:43 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា


អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា

នាព្រឹកថ្ងៃទី២៨​ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត​វៀត​ណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយសម្ដេចហេងសំរិន​ ប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ដែល​អញ្ជើញ​មក​​ចូលរួម​មហាសន្និបាត​ សហភាពអន្តរសភាពិភពលោក (IPU-132)​។ សម្ដេចហេង​សំរិនបាន​ថ្លែង​អំណរ​គុណ​​ចំពោះអគ្គលេខាបក្ស Nguyen Phu Trong បាន​លៃទុកមនោសញ្ចេតនាដ៏ល្អ​ប្រសើរ​ចំពោះលោក ក៏ដូច​ជា​​រដ្ឋសភា និងប្រជាជនកម្ពុជា។ សម្ដេចហេង​សំរិន​បានវាយតំលៃខ្ពស់ និងអបអរសាទរសមិទ្ធិ​ផលដ៏ធំធេង លើ​​គ្រប់វិស័យ​ ដែលប្រ​ជាជនវៀតណាមទទួលបាន ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រ​ទេស វាយ​​តំលៃខ្ពស់ និងអបអរសាទ​រវៀតណាម បានទទួលរៀបចំ​មហាសន្និបាត​IPU-132 និងជឿជាក់ថា៖ IPU-132​ នឹងប្រព្រឹត្តទៅប្រកបដោយភាពជោគ​ជ័យ…លៗ។

អគ្គលេខាបក្ស Nguyen Phu Trong បានអះអាង​ថា៖ IPU-132​ត្រូវបានប្រព្រឹត្ត​ទៅនៅវៀត​ណាម ជា​ព្រឹត្តិ​ការ​ណ៍​នយោបាយកិច្ចការប​រទេស​ធំ១ ដើរ​តួនាទីដ៏​សែន​សំខាន់ចំពោះវៀត​ណាម វាយតំលៃ​ខ្ពស់ និង​ថ្លែង​អំណរ​គុណ​រដ្ឋសភាកម្ពុជា និងសម្ដេច​ហេងសំ​រិន​បានគាំទ្រ និងជួយឧបត្ថម្ភ​យ៉ាងសកម្ម ចំពោះ​រដ្ឋ​សភា​វៀត​ណាម​។ លោក N​guyen Phu Trong ក៏បានអបអរសាទររាល់សមិទ្ធិផល​ដ៏ធំធេង គួរ​អោយ​មោទន​ភាព​ដែល​ប្រជា​ជន​កម្ពុ​ជាទទួលបាន ក្នុងប៉ុន្មានឆ្នាំក​ន្លងទៅ។ អគ្គលេខាបក្ស​ក៏បានសម្ដែងនូវក្តីសប្បាយរីក​រាយ ចំពោះ​ទំនាក់ទំ​នង​ដ៏ល្អប្រសើរ​រវាងវៀតណាម និងកម្ពុជា នាពេលកន្លង​ទៅ វាយតំ​លៃខ្ពស់ចំពោះកិច្ចសហប្រ​តិបត្តិការ រវាង រដ្ឋ​សភានៃប្រទេសទាំងពីរ ហើយអះអាងនូវ​គោលមាគ៌ាកិច្ចការបរ​ទេស មុនក៏ដូច​ជាក្រោយ​របស់វៀត​ណាម​គឺជានិច្ច​កាលគោរព និងលៃទុកអាទិភាពសំរាប់ការ​ពង្រឹង​ និងពង្រីកទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី កិច្ច​សហប្រតិបត្តិការលើគ្រប់​វិស័យ ចីរភាពជាមួយព្រះរាជាណាច​ក្រកម្ពុជា ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហ
ប្រតិ​បត្តិការ និងការអភិវឌ្ឍន៍​នៅក្នុងតំបន់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ