អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបគណៈប្រតិភូជាន់ខ្ពស់គណៈបក្សប្រជាជនកម្ពុជា

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោកស្រីម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
នាថ្ងៃទី ៣០ ខែមិនាឆ្នាំ ២០១៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃគណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងមានដំណើរបំពេញទស្សនកិច្ច នៅវៀតណាម។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ប្រទេសទាំងពីរត្រូវជំរុញការផ្លាស់ប្តូរព័ត៌មានអោយទាន់ពេលវេលា សកម្មរួមសហការឃោសនា អប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេស គឺជំនាន់វ័យក្មេង អំពីទំនាក់ទំនងសាមគ្គីភាពជាពិសេស មិត្តភាពប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សកម្មភាពសហប្រតិបត្តិការ អនុវត្តបណ្ដាវិធានការបង្ការប្រឆាំងសកម្មភាពមួលបង្កាច់ CPP និងវៀតណាមបំបែកទំនាក់ទំនងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។ អគ្គលេខាបក្សបានអះអាងនូវគោលនយោបាយមុន ក៏ដូចជាក្រោយរបស់វៀតណាម នោះគឺជានិច្ចកាលគោរព និងលៃទុកអាទិភាពជួរមុខ សំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាមួយ CPP និងព្រះរាជាណាចក្រកម្ពុជា។
នាថ្ងៃនេះដែរ លោក Ngo Van Du សមាជិកការិយាល័យនយោបាយ ក៏បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូគណៈបក្សប្រជាជនកម្ពុជា។ ក្រោយពីនោះភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ក្នុងដំណាក់កាល ២០១៥-២០១៦៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម