18/09/2015 09:37 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki


អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង)
និងប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki

នៅជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុនលោក Masaaki Yamazaki នារសៀល​ថ្ងៃទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៥​​ នៅទីស្ដីការព្រឹទ្ធសភាជប៉ុន អគ្គ​លេខាបក្ស​កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន​អះ​អាង​ថា វៀតណាម​ជានិច្ច​កាលចាត់ទុកជប៉ុន ជាដៃគូសំខាន់ជួរមុខនិង​យូរអង្វែង។ នេះជាគោលការណ៍កិច្ច​ការ​បរទេស​មុន ក៏ដូចជាក្រោយរបស់វៀតណាម។ លោកអគ្គលេខាបក្សបានសំដែង​គោល​បំណង​ជំរុញ​លើ​គ្រប់​វិស័យ​ និងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ ដ៏ទូលំទូលាយរវាងប្រទេស​ទាំង​ពីរ ក្នុង​នោះមាន​ទំនាក់ទំនងសហប្រតិបតិ្តកា ​រវាង​រដ្ឋសភា​វៀត​ណាម​និង​ព្រឹទ្ធ​សភា​ជប៉ុន​ ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេ​ភាគី​និង​ពហុភាគី។ រីឯ​ប្រធានព្រឹទ្ធសភាលោក Masaaki Yamazaki បានអះអាងថា ព្រឹទ្ធ​សភាជប៉ុន ជានិច្ច​កាល​យក​ចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់សំរាប់ទំនាក់ទំនង​សហប្រតិ បតិ្តការ​ជាមួយ​វៀតណាម ហើយ​មាន​គោល​បំណង​បង្កើនការជួបប្រា​ស្រ័យ រវាងរដ្ឋសភានៃប្រទេសទាំងពីរទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ