24/03/2018 11:06 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួល​ជួប​ប្រធានា​ធិបតីកូរ៉េ​ខាង​ត្បូង​ លោក Moon Jae-in​


 

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៨ នៅរដ្ឋធានី​ហាណូយ អគ្គលេខា បក្សកុម្មុ​យនិស្តវៀតណាម លោក ​Nguyen Phu​ Trong បានទទូ​លជួប​ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូ​ង លោក Moon Jae​-in ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅ​វៀត​ណាម។​

ក្នុង​ជំនួបនេះ លោក ​Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះកា​រអភិវឌ្ឍយ៉ាង​សកម្មនិងប្រកប ដោយ​ប្រសិទ្ធភាព​ក្នុង​កិច្ច​សហប្រតិបត្តិការ​វៀតណាម​ - កូរ៉េខាង​ត្បូង លើវិស័យ​ជាច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​​មក ជាពិសេស ​លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងវិនិយោគ។ លោ​ក Nguyen Phu Trong បានស្នើថា ​ភាគីទាំងពីរ​បន្តមានវិធាន​ការបន្ថែម​ទៀត​ដើម្បីជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះឱ្យ​កាន់​តែខ្លាំង​ក្លានិង​ពង្រឹង​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រវៀតណា​ម-កូរ៉េខាង ត្បូងកាន់តែស៊ី​ជម្រៅពីមួ​យ​ថ្ងៃទៅមួយ​ថ្ងៃ។

រីឯខ្លួន​វិញ លោក Moon Jae-in បានបញ្ជាក់ថាកូរ៉េខា​ងត្បូង នឹងខិត​ខំប្រឹង​ប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត​ជាមួយ​​ ​វៀតណាម​ ដើម្បីរួមគ្នាពួនជ្រុំឲ្យអ​នាគត​នៃទំនាក់ទំនង​វៀ​តណាម-​កូរ៉េខាង​ត្បូងឲ្យ​​ភ្លឺ​ស្វាង​ ដើម្បី​សន្តិភាព​​​ សន្តិសុ​ខ​ ស្ថិរភាព អភិវឌ្ឍ ​និង​រុងរឿងនៅក្នុងតំបន់និ​ងពិភព​លោក​ផងដែរ៕ ​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ