05/08/2015 09:51 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៨៥នៃទិវាទស្សនាវដ្តីកុម្មុយនិស្តចេញច្បាប់ដំបូង


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមពិធីរំលឹកខួបលើកទី៨៥នៃទិវា
ទស្សនាវដ្តីកុម្មុយនិស្តចេញច្បាប់ដំបូង

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ទស្សនាវដ្តីកុម្មុយនិស្តបានរៀបចំពិធីរំលឹកខួបលើក​ទី​៨​៥​នៃទិវាបង្កើត និងទទួលគ្រឿងឥស្សរិយយសហូជីមិញលើកទី២។ អញ្ជើញចូលរួមពិធីមាន​អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ មុននេះ៨៥ឆ្នាំ នាថ្ងៃទី៥សីហាឆ្នាំ១៩៣០ “ទស្សាវដ្តីក្រហម​” ជាប្រភពដើមរបស់ទស្សនាវដ្តីកុម្មុយនិស្តបានចេញច្បាប់ដំបូង។ តាម រយៈរាល់ដំណាក់កាលប្រវត្តិសាស្ត្រ ដោយមានឈ្មោះខុសគ្នា ទស្សនាវដ្តីនេះ​បានរួមចំណែកយ៉ាងសកម្មចូលក្នុងកិច្ចការសតិអារម្មណ៍ទ្រឹស្តីរបស់បក្សនិយាយដោយឡែក និងបុព្វហេតុបដិវត្តន៍របស់បក្ស របស់ជាតិនិយាយរួម។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh ប្រធានគណៈកម្មាធិការអប់រំនិងឃោសនាមជ្ឈឹម បានសង្កត់ធ្ងន់ថា៖

 “បញ្ហាសំខាន់បំផុតគឺសមូហភាពគណៈនិពន្ធនាយកទស្សនាវដ្តីកុម្មុនិស្តជ្រួតជ្រាបបានយ៉ាងជ្រាលជ្រៅនិងអនុវត្តល្អគោលដៅ តួនាទី ភារកិច្ចរបស់ខ្លួន។ ក្តាប់ជាប់កម្មវិធីនយោបាយ គោលមាគ៌ា ទស្សនរបស់បក្ស ដើម្បីស្រាវជ្រាវនិងផ្សព្វផ្សាយឲ្យគោលមាគ៌ា ការផ្តើមគំនិត្យរបស់បក្ស​ រដ្ឋធម្មនុញ្ញ ច្បាប់ចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀត ទស្សនាវដ្តីកុម្មុយនិស្ត ក៏ត្រូវតែរួមជាមួយស្ថាប័នស្រាវជ្រាវ ទ្រឹស្តីរបស់បក្ស ការពារលិទ្ធិ Mac Lenin សតិអារម្មណ៍លោកប្រធានហូជីមិញ ការពារបក្ស ការពាររបប ប្រជាជននិងការពារវប្បធម៌ជាតិផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ