28/03/2018 10:25 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong អញ្ជើញ​ជួប​សវនាការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​បារាំង​


 អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីបារាំង
លោក Edouard Philippe

ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សកិច្ចជាផ្លូវកា​រនៅបារាំង នាថ្ងៃទី២៦ ខែមី​នា ឆ្នាំ​២០១៨ ​អគ្គ​លេខា បក្សកុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong បានអញ្ជើញជួបសវនាកា​រ ជាមួយនាយករដ្ឋមន្ត្រីបារាំ​ង លោក Ed​ouard Philippe។
 
ក្នុងជំនួបនេះ​ អគ្គលេខាបក្សនិងនាយករដ្ឋមន្ត្រីបា​រាំង បានឯកភាព​ប្តេជ្ញានាំទំនា​ក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និងវិនិយោគឲ្យមានការអ​ភិ វឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត​ ដើម្បីសក្តិ​សម​ជាមួយ​ទំនាក់ទំនង​អំពី​នយោបាយ​ វប្បធម៌និងសក្កានុភាព​របស់ប្រទេសទាំងពីរ។​ លោកអ​គ្គលេខាបក្សបានគូសបញ្ជា​ក់ថា វៀតណាម​ត្រៀម​ជា​ស្រេច បង្កលក្ខណៈងាយស្រួលសម្រាប់​សហគ្រាសបារាំងធ្វើ​ការ​វិនិយោគនៅវៀតណា​ម​។
 
ភាគីទាំងពីរមានបំណង​ ជម្រុញការអនុ​ម័តលើកិច្ចព្រមព្រៀងពាណិជ្ជ ​កម្ម​សេរី រវាង​វៀតណាម​ជាមួយ​សហភាព​អឺរ៉ុបក្នុង​ឆ្នាំ២០១៨។ អគ្គលេខាបក្ស លោក ​Nguyen Phu Trong  បា​នស្នើរឲ្យ​រដ្ឋាភិបាល​បារាំង​បង្កើន​ការ ជួ​យឧបត្ថម្ភនិងរឹតចំណងកិច្ចសហប្រតិប​ត្តិកា​រ លើវិស័យបណ្តុះប​ណ្តាល ​ជាពិសេស បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​ សហគមន៍​ជនវៀត​ណាម​នៅបារាំង​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ