14/12/2015 09:51 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​

អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ទទួលជួបជាមួយ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៀ  បាញ់

នាថ្ងៃទី១២ខែធ្នូឆ្នាំ២០១៥​ នៅទីស្នាក់ការមជ្ឈឹមបកស អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong បាន​ជួបសន្ទនាជាមួយ​គណៈប្រតិភូជាន់ខ្ពស់​ក្រសួង​ការពារជាតិ​កម្ពុជា ដឹកនាំដោយ​លោក ទៀ បាញ់ ឧបនាយករដ្ឋ​មន្ត្រីនិងជា​រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ច​នៅ វៀតណាម។​ក្នុង​ជំនួប​នេះ អគ្គលេខាបក្ស Nguyen Phu Trong បានវាយត​ម្លៃ ខ្ពស់នូវ​លទ្ធផល​នៃ កិច្ច​ចរចា​វាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ នៃប្រទេសទាំងពីរ ព្រមទាំង​ស្នើ​ឲ្យក្រសួង​ការ​ពារ ជាតិ​នៃប្រ​ទេស​ទាំង​ពី​រ​បន្ត​រួម​សហការ​និង​អនុវត្ត​ប្រកប​ដោយ ប្រសិទ្ធិភាព​នូវរាល់​កិច្ច ព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិ នៃប្រ​ទេស​ទាំង​ពីរ រួមចំណែកនាំបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនីមួយៗកាន់តែឆ្ពោះទៅមុខ។​

​រីឯខ្លួនវិញ លោក ទៀ បាញ់ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅអំពីការ ជួយឧបត្ថម្ភដ៏ធំ​ធេង​ដែលបក្ស រដ្ឋ កង​ទ័ព និង​ប្រជាជនវៀតណាម​លៃទុក​សម្រាប់​កម្ពុជាតាំងពីមុន រហូតមកដល់ពេលនេះ។ លោក ទៀបាញ់ បាន​អះអាង​ថា ក្រសួង​ការពារជាតិកម្ពុជា នឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួត ជាមួយ​ក្រសួងការពារ​ប្រទេស​វៀត​ណាម សំដៅអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវ បណ្តាកិច្ចព្រមព្រៀង​ដែលបាន​ចុះហត្ថលេខាផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ