02/10/2014 09:15 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុយនិសវៀតណាមចាប់ផ្ដើមសកម្មភាពដំបូងក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង


ពិធីទទួលអគ្គលេខាបក្សកុម្មុយនិសវៀតណាមលោក Nguyen Phu Trong នៅអាកាសយានដ្ឋានយោធា Seongnam
នាដើមរសៀលថ្ងៃទី១តុលាឆ្នាំ២០១៤ (តាមម៉ោង់នៅតំបន់) គណៈប្រតិភូជាន់ខ្ពស់វៀតណាម
ដឹកនាំដោយអគ្គលេខាបក្សកុម្មុយនិសលោក Nguyen Phu Trong បានមកដល់អាកាសយាន
ដ្ឋានយោធា Seongnam នៅរដ្ឋធានីសេអ៊ូល ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកូរ៉េខាងត្បូង
តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីប្រទេសនេះ លោកស្រី Park Geun hye។ ទទួលលោក
Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ
ខាងត្បូង លោក Yun Byung-se និងមន្ត្រីផ្សេងៗរបស់រដ្ឋាភិបាល ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅកូរ៉េខាងត្បូង លោក Pham Huu Chi និងតំណាងសមាគមជន៍វៀតណាម នៅកូរ៉េខាងត្បូង
ទៀតផង។

បន្ទាប់ពីពេលមកដល់ទីក្រុងសេអ៊ូល លោក Nguyen Phu Trong បានជួបជាមួយគណៈប្រតិភូ
សមាគមន៍មិត្តភាពកូរ៉េខាងត្បូង-វៀតណាម (KOVIFA)។ លោក Nguyen Phu Trong បានវាយ
តម្លៃខ្ពស់ ចំពោះការងារដ៏មានអត្ថន័យរបស់ KOVIFA ដែលរួមចំណែកចូល ក្នុងការអភិវឌ្ឍន៍
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពរបស់
ប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សសង្ឃឹមថា៖ KOVIFA នៅតែជាកត្តាដ៏សកម្ម១ ក្នុងការ
ជម្រុញដោយឥតឈប់ឈរជំនួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ។

នាពេលរសៀលថ្ងៃដដែល ក្នុងការជួបសំណេះសំណាលជាមួយត្រកូល Ly (វៀតណាម)ចំនួ២
នៅកូរ៉េខាងត្បូង អគ្គលេខា Nguyen Phu Trong បានសង្កត់ ធ្ងន់ថា៖ ការដែលត្រកូល​ Ly (វៀត
ណាម) បានឆ្លងកាត់រយៈពេលរស់នៅ កូរ៉េខាងត្បូង៧-៨ទសវត្ស ជាសក្ខីភាពសម្រាប់ទំនាក់
ទំនងប្រពៃណីដ៏យូរអង្វែង រវាងវៀតណាមនិងកូរ៉េខាងត្បូង។ លោកមានគោលបំណងថា៖
ត្រកូលទាំងពីរនេះ នឹងសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រួមចំណែកសម្រាប់ការអភិវឌ្ឍន៍របស់
ប្រទេសកូរ៉េខាងត្បូង ព្រមទាំងជានិច្ចកាលឆ្ពោះទៅមាតុប្រទេស៕
តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ