11/07/2015 15:08 GMT+7 Email Print Like 0

អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗរបស់អាមេរិក

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញ​ជួបសន្ទនាតុមូលជាមួយតំណាងអង្គភាពអាជីវកម្មធំៗរបស់អាមេរិក។ នៅទីនេះ លោក Nguyen Phu Trong បានផ្លាស់ប្តូរជាមួយសម្ព័ន្ធក្រុមហ៊ុនរបស់អាមេរិកអំពីចំណុចលេចធ្លោមួយចំនួននៃស្ថានភាពសេដ្ឋកិច្ច របស់វៀតណាមនិងបណ្តាការផ្តូចផ្តើមគំនិត គោលនយោបាយសំដៅបង្កើនថែម​ទៀតនូវកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរវៀតណាមនិងអាមេរិក។តំណាងនៃសម្ព័ន្ធក្រុមហ៊ុនអាមេរិកបានជឿជាក់ថា កិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលកំពុងបានពិភាគ្សានឹងនាំមកនូវឱកាសជាច្រើនសម្រាប់ប្រទេសទាំងពីរ។

អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗ
របស់អាមេរិក (រូបថតៈ TTXVN )

អគ្គលេខា Nguyen Phu Trong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានកត់សម្គាល់នូវរាល់ការរួមចំណែកសកម្មរបស់សហគមន៍អង្គភាពអាជីវកម្មអាមេរិកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសុខុមាលភាពសង្គម​របស់វៀតណាមផងដែរ។  លោក Nguyen Phu Trong មានប្រសាសន៍ថា៖

“គំរោងការណ៍វិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មអាមេរិកគឺភាគច្រើនផ្តោតទៅលើវិស័យបច្ចេកវិទ្យា ព័ត៌មាន ប្រេងឧស្ម័ន ធនាគា សេវាកម្មមានគុណភាពនិងលើវិស័យមួយចំនួនទៀត។ យើងខ្ញុំវាយតម្លៃខ្ពស់ការដែលវិនិយោគិនមកពីអាមេរិកបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម​​ ព្រម​​ទាំងបង្កើនការផ្សាភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ”។

ក៏ក្នុងថ្ងៃដដែល លោកអគ្គលេខា បានអញ្ជើញទៅទស្សនានិងថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិអាមេរិក (CSIS) ក្នុងនាមជាវាគ្មិន។ ខ្លឹមសាររបស់ជំនួបសន្ទនានេះគឺ៖​ ទំនាក់​ទំនងវៀតណាម-អាមេរិកក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានខ្លឹម​សារសង្កត់ធ្ងន់ទៅលើ​​ផលប្រយោជន៍នានារបស់ប្រទេសទាំងពីរ ​ក៏ដូចជាបណ្ដាការងារត្រូវធ្វើដើម្បីនាំទំនាក់ទំនងទ្វេភាគីវៀតណាម -អាមេរិក បន្តឈានទៅមុខ។ បទថ្លែងមតិរបស់អគ្គលេខាបក្ស Nguyen Phu Trong ទទួលបានការយកចិត្តទុកដាក់និងវាយតំលៃខ្ពស់​ពី​អង្គសន្និសីទ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ