11/08/2015 10:45 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស្ស


ប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt

នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីបង់​ក្លា​ដែស លោក Abdul Hamidt ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជាមិត្តប្រពៃណី ដែល​ក្នុងនោះមានបង់ក្លាដែស្ស។ លោក Nguyen Phu Trong ក៏សម្ដែងនូវគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកាន់អំណាច់ទាំងពីរ រដ្ឋសភា និងប្រជាជន នៃប្រទេសទាំងពីរ និងភាគីទាំងពីរត្រូវតែគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាអន្តរជាតិនិងតំបន់ផងដែរ។

រីឯ ប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt បានអះអាងគោលបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម។

នាថ្ងៃទីទី១០ សីហានេះ ប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt ក៏មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ផងដែរ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ