19/07/2015 10:44 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ


អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

នារសៀលថ្ងៃទី១៧ខែ​កក្កដាឆ្នាំ​២០១៥​ នៅទី​ក្រុង​ហាណូយ អគ្គលេខាបក្ស​កម្មុយ​នីស្តវៀត​ណាម លោក Nguyen​ Phu​ Trong បាន​ទទួលជួប​សន្ទនាជាមួយលោក​Thoon​gxing Thammavong សមាជិក​ការិយាល័យ​នយោបាយ​ និង​ជានាយក​រដ្ឋមន្ត្រី​ឡាវ ដែលកំពុងបំពេញ​ទស្សនកិច្ច​នៅវៀត​ណាម។ លោក Nguyen Phu Trong បាន​អប​​អរសាទរ​រាល់សមិទ្ធិផល​សំខាន់ ដែលឡាវទទួល​បាននាពេល​កន្លង​ទៅ និង​ជឿ​ជាក់​ថា ក្រោម​ការ​​ដឹក​នាំរបស់​បក្សប្រជា​ជន បដិវត្តន៍​ឡាវ ការ​គ្រប់​គ្រង បញ្ជាណែ​នាំរបស់​រដ្ឋាភិបាល​ឡាវ ប្រជា​ជន​ឡាវ​នឹង​បន្ត​​ពង្រីក​រាល់​សមិទ្ធិផល​ ដែលទទួលបាន​អនុវត្តជោគជ័យ​សេចក្ដីសម្រេចចិត្ត មហាសន្និបាត​លើកទី​៩ របស់​បក្ស និង​ផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ៥ឆ្នាំលើកទី៧​។ ទន្ទឹមនឹងនោះ អគ្គលេខា Nguyen​ Phu Trong បាន​អះ​​អាង​ថា៖ វៀតណាម ជានិច្ចកាល​គោរព និង​ធ្វើអស់ពី​កម្លាំងកាយ​ចិត្តរបស់​ខ្លួន រួមជាមួយ​ឡាវ បន្ត​នាំ​ទំនាក់​ទំនង​សាមគ្គី​ភាព ពិសេស កិច្ចសហប្រតិ​បត្តិការលើគ្រប់វិស័យ​វៀតណាម-ឡាវ អភិវឌ្ឍន៍ឡើងកំរិត​ថ្មី ដើម្បី​ការ​​អភិវឌ្ឍន៍​របស់ប្រទេសនិមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​និង​អន្តរ​ជាតិ។

​ក៏ក្នុងរសៀល​ថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង​ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Vu Van Ninh ក៏បាន​ទទួលជួប​សន្ទនា ជា​មួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongxing Thammavong ​និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ឡាវ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ