05/11/2015 10:05 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ


អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បាន​អញ្ជើញទទួលជួបសន្ទនា ជាមួយគណៈ​ប្រតិភូជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​ឡាវ ដឹកនាំ​ដោយ​លោក​ Thoonglun Sisulith ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ ដែលកំពុង​បំពេញទស្សនកិច្ច​នៅវៀត​ណាម​។ នៅទី​នេះ លោក Thoonglun Sisulith បានជូនដំណឹង ចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong នូវ​លទ្ធផល​មហាសន្និបាត​បក្ស​គ្រប់ជាន់ថ្នាក់ ហើយឆ្ពោះទៅមហាសន្និបាតបក្សទូទាំង​ប្រទេស លើកទី១០ របស់​បក្ស​ប្រជា​ជនបដិវត្តន៍ឡាវ ការងារកិច្ចការបរទេស របស់ឡាវ ការងារត្រៀមរៀប​ចំចូលរួម​សហគមន៍​អាស៊ាន​នាចុង​ឆ្នាំ​២០១៥ និងការទទួលដំណែងជាប្រធាន​អាស៊ាន នាឆ្នាំ​២០១៥។ លោក Thoonglun Sisulith បាន​អះ​អាង​ថា៖ ឡាវ​នឹងរួមសហការយ៉ាងស្អិតរមួត ជាមួយវៀតណាម អនុវត្តល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ រវាងថ្នាក់ដឹកនាំ​បក្សទាំ​ង​ពីរ រដ្ឋទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជន​ឡាវនិងវៀតណាម។

រីឯ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមនឹង​រួមជា​មួយ​ឡាវ ពង្រឹង​និង​ពង្រីក​ចំណង​សាមគ្គីភាព​ ពិសេសវៀតណាម-ឡាវ អោយ​កាន់តែអភិវឌ្ឍន៍​ស៊ីជំរៅ ជាក់ស្ដែង និងមាន​​ប្រសិទ្ធិ​ភាព​លើគ្រប់​វិស័យ រួមចំណែ​រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅ ក្នុងតំបន់និងអន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ