09/07/2015 10:19 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក


អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ តាមម៉ោងអាមេរិក នៅសេតវិមាន ​ទីក្រុងវ៉ាស៊ីនតោនបានប្រព្រឹត្តទៅជំនួបសន្ទនារវាងអគ្គលេខាបក្សកម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong និង ប្រធានាធិបតីអាមេរិក លោក Barack Obama ។ នៅទីនេះប្រធានាធិបតី​ Barack Obama បានស្វាគមន៍អគ្គលេខាបក្ស​ Nguyen Phu Trong និង​គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលបានអញ្ជើញ​មកបំបេញទស្សន​កិច្ច​ជាផ្លូវការនៅអាមេរិក។ លោក  Barack​ Obama បានសង្កត់ធ្ងន់ថា៖អាមេរិកយក​ចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងជាមួយវៀតណាម និងវាយ​តំលៃខ្ពស់​ចំពោះ​តួនាទីរបស់វៀតណាមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកនិងមានគោលបំណង​ថា​​៖ ​អាមេរិកនិង​វៀត​ណាមបង្កើនទំនាក់ទំនងនាពេលខាងមុខ ដើម្បី​ផលប្រយោជន៍នៃប្រទេសទាំងពីរនិងនៅក្នុងតំបន់។ រីឯ លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមគោរពនិងយកចិត្តទុកដាក់ជាច្រើន​ចំពោះ​ទំនាក់​ទំ​នងជា​មួយអាមេរិក។ ភាគីទាំងពីរបានពិភាក្សានិងឯកភាពអំពីបណ្ដា​ការកំណត់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេ​ភាគី ​ហើយសង្កត់ធ្ងន់ទៅលើការ​បង្កើនផ្លាស់ប្តូរ ជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់  ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ …លៗ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពី​បញ្ហាសិទ្ធិមនុស្សនិងសម្ដែង​គោល​បំណងបន្តពិភាក្សា និងបង្កើនកិច្ច​សហប្រតិបត្តិការលើវិស័យនេះ ដោយស្មារតីបើកទូលាយនិងស្ថាបនា​។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ ដែល​បានយកចិត្ត​ទុកដាក់ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពថា៖ រក្សារសន្តិភាព ​ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាង​កើត គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីផ្អែកទៅលើការ​គោរពច្បាប់​អន្តរជាតិ។

ស្ដីពីទំនាក់ទំនងអាមេរិក-វៀតណាម អគ្គលេខាបក្ស Nguyen Phu Trong បានអោយដឹងថា៖ វៀតណាមគាំទ្រការ​លើកកំរិតទំនាក់ទំនងអាមេរិក-អាស៊ានឡើងកំរិតដៃគូយុទ្ធសាស្ត្រនិងរួមជាមួយអាមេរិក និងប្រទេសទាក់​ទិន​នានា ដើម្បីពង្រីកតួនាទីស្នូលរបស់អាស៊ាន…លៗ បន្ទាប់ពីជំនួបសន្ទនា អគ្គលេខាបក្ស លោក Nguyen Phu Trong និង​ប្រធានាធិបតីអាមេរិក លោក Barack Obama បានធ្វើសន្និសីទកាសែត។ ​ស្ដីពី​លទ្ធផល​នៃជំនួប
សន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ប្រធានាធិបតីអាមេរិក លោក Barack Obama បានថ្លែងថា៖
“ ខ្ញុំនិងអគ្គលេខាបក្ស Nguyen Phu Trong បានពិភាក្សាជាមួយ​គ្នាអំពីកិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងដ៏សែនសំខាន់ អាចជួយលើកកំពស់​បទដ្ឋាន អំពី​ពលកម្មបរិស្ថាន ហើយនាំមកនូវភាពសម្បូររុងរឿងសំរាប់ប្រជាជន​​នៃប្រទេសទាំងពីរវៀតណាមនិងអាមេរិក។ យើងខ្ញុំក៏បានពិភាក្សាអំពីការផ្គត់ផ្គង់តម្រូវការចាំបាច់ ដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី។ យើងខ្ញុំក៏បានពិភាក្សាអំពីការផ្លាស់ប្តូររវាងប្រជាជន​ជាមួយប្រជាជននិងដូចជាលោកអគ្គលេខាបានប្រសាសន៍ថា៖ អាមេរិកមានបរិមាណ​ជន​វៀត​ណាម​រស់នៅច្រើនជាងគេបានជាយើងខ្ញុំមានគោលបំណងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការតាម​កា​ណាល់​​នេះ​។”

រីឯ លោក Nguyen Phu Trong បានលើកច្បាស់ថាៈ វៀតណាម​និង​អាមេរិកបានក្លាយទៅជាមិត្ត ក្លាយទៅជាដៃគូលើគ្រប់វិស័យ និងក្នុងអនាគត ​ទំនាក់ទំនងនេះនឹងកាន់តែអភិវឌ្ឍន៍តទៅទៀត៖“ ​វាយតំលៃអំពីទំនាក់ទំ​នង​រវាងប្រទេសទាំងពីរ នាពេលកន្លងទៅជា​ពិសេសគឺ២០ឆ្នាំថ្មីៗនេះ យើងខ្ញុំនិងលោកប្រធានាធិបតីបានផ្លាស់​ប្តូរយ៉ងាទូលំ​ទូលាយនិងលើគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់ទិសអោយការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរ​វាងប្រទេសទាំងពីរ។ យើងខ្ញុំបានឯកភាពថានាពេលខាងមុខ ថ្នាក់​ដឹកនាំនៃបណ្ដាស្ថាប័ននិងប្រជាជន​នៃប្រទេសទាំងពីរខំប្រឹងប្រែងជំរុញការ​អភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យទាំងខាងនយោបាយ ការ​ទូត សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ អប់រំ បណ្ដុះបណ្ដាល ការពារជាតិ សន្តិសុខ ។


បន្ទាប់ពីជំនួបសន្ទនានេះ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក ​Nguyen Phu Trong និងប្រធានាធិបតីអាមេរិក​ លោកBarack Obama ​បានអនុម័តលើសេចក្ដីថ្លែងការណ៍រួមស្ដីពីចក្ខុវិស័យរួមវៀតណាម-អាមេរិក៕តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ