17/05/2016 09:52 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ


អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

នាព្រឹកថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​ជួប​សន្ទនា​ ជាមួយនាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith ដែល​កំពុងបំពេញទស្សនកិច្ច​នៅវៀត​ណាម​។

ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែង នូវក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនងមិត្ត​ភាពជាប្រពៃ​ណី ចំណង​សាមគ្គី​ភាព​ពិសេស និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​វៀតណាម​និងឡាវ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច នាំមក​នូវ​ផល​ប្រយោជន៍​សំរាប់​ប្រជាជន​នៃប្រទេសទាំងពីរ។

​នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូនដំណឹង ចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong អំពី​លទ្ធផល​នៃជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc និង​ជំនួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ របស់វៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ