11/09/2016 00:09 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខា គណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន


ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាមនិងជប៉ុន (VNA)

នារសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២ឥ១៦ នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយអគ្គលេខាគណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន លោក Nikai Toshihiro អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយជប៉ុនដែលជាដៃគូសំខាន់មួយក្នុងចំណោមដៃគូជួរមុខក្នុងរយៈពេលយូរអង្វែងរបស់វៀតណាម។ លោក Nguyen Phu Trong បានស្នើរថា៖ រដ្ឋសភានៃប្រទេសទាំងពីរក្នុងនោះមានអង្គការសមាជិកសភាមិត្តភាពជំរុញយ៉ាងខ្លាំង​ថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀតសំដៅបង្កើតគ្រិះស្ថាននយោបាយរឹងមាំសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមនិងជប៉ុនដើម្បីសន្តិភាពនិងស្ថិរភាពនៅទ្វីបស៊ី៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ