02/11/2017 10:37 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយបេសកជនពិសេសនៃអគ្គលេខាបក្សកម្មុយនិស្តចិន


អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយបេសកជនពិសេស
នៃអគ្គលេខាបក្សកម្មុយនិស្តចិនលោក Song Tao

 

ក្នុងជំនួបសន្ទនានារសៀលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយចិនហើយមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយ​ចិន​ ព្រមទាំង ភាគីទាំងពីរអនុវត្តល្អការយោគយល់គ្នារួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីររួមជាមួយកិច្ចព្រមព្រៀងដែលទទួលបាន។ អគ្គលេខបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
វៀតណាមគោរពដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមនិងការចូលរួមសន្និសីទជាន់ខ្ពស់ APEC របស់អគ្គលេខា​ប្រធានរដ្ឋចិន លោក Xi Jinping ហើយសម្តែងគោលបំណងថា ភាគីទាំងពីរនឹងត្រៀមរៀបចំល្អ ដើម្បីដំណើរទស្សនកិច្ចប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ រីឯខ្លួនវិញ បេសកជនពិសេសរបស់អគ្គលេខាបក្សប្រធានរដ្ឋចិន លោក Song Tao បានអះអាងថា៖ បក្សរដ្ឋនិងប្រជាជនចិននិយាយរួមនិងអគ្គលេខាបក្សកម្មុយនិស្តចិន លោក Xi Jinping គោរពការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយ​វៀត​ណាម​ ជំរុញការផ្លាស់ប្តូរយុទ្ធសាស្ត្របង្កើនទំនុកទុកចិត្តនយោបាយដើម្បីនាំទំនាក់ទំនងទ្វេរភាគីអភិវឌ្ឍន៍ឲ្យបាន​ខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ