02/08/2017 10:29 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវ


អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong 

នារសៀលថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលេខាមជ្ឈឹមបក្សប្រធាន​គណៈកម្មាធិការឃោសនាអប់រំបក្សមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Kikeo Khaykhamphithoun ដែល​ទៅបំពេញទស្សនកិច្ចនិងចូលរួមសិក្ខាសាលាទ្រឹស្តី លើកទី ៥ រវាងបក្សទាំងពីរដោយប្រធានបទ «អភិវឌ្ឍន៍ខ្លាំង​និងនិរន្តរភាព»។ ថ្លែងមតិនៅទីនេះ អគ្គលេខា Nguyen Phu Trong បានសំដែងគោលបំណងថា៖ នាពេលខាង​មុខ គណៈកម្មាធិការឃោសនា អប់រំក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិងគណៈកម្មាធិការឃោសនា​អប់រំមជ្ឈឹមនិងក្រុមប្រឹក្សាវិទ្យាសាស្ត្រសង្គមជាតិឡាវបន្តសហការយ៉ាងជិតស្និទ្ធបង្កើនកិច្ចសហប្រតិបត្តិការ​​​បំភ្លឺបញ្ហា ចាំបាច់ដែលប្រទេសនិមួយៗកំពុប្រឈមមុខ ជាពិសេសគឺបញ្ហាកសាងបក្សប្រព័ន្ធនយោបាយ​អភិវឌ្ឃន៍សេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។ 

នាថ្ងៃដដែល ថ្លែងមតិក្នុងការទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ូសំប៊ិក លោក Carlos Agostinho do Rosario អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ នាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការរវវាងបក្សកម្មុយនិស្តវៀតណាមនិងរណសិរ្សរំដោះម៉ូសំប៊ិកនឹងធ្វើឲ្យស៊ីជម្រៅថែមទៀតដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីររួមចំណែក្នុងសន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

 តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ