21/10/2017 12:27 GMT+7 Email Print Like 0

អគ្គលេខាបក្សកម្មុនិស្តវៀតណាមជួបធ្វើការជាមួយអចិន្ត្រីយ៍គណៈកម្មាធិការបក្សទីក្រុងហាណួយ

អគ្គលេខាបក្សកម្មុនិស្តវៀតណាមជួបធ្វើការជាមួយអចិន្ត្រីយ៍គណៈកម្មាធិការបក្សទីក្រុងហាណួយ

នាថ្ងៃទី២០ ខែ​តុលា ​ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ​ការិយាល័យនយោបាយ​បាន ជួប​ធ្វើការជាមួយអចិន្ត្រៃយ៍ ​គណៈ​​កម្មាធិការ​បក្សទីក្រុង​ហាណូយ អំ​ពីការបូកសរុប ​៥ ឆ្នាំនៃការ​អនុវត្តសេ​ចក្តី​សម្រេច​ចិត្ត របស់​ការិយាល័យ​នយោបាយ​ ស្តីអំពី​ទិស​ដៅភារកិច្ច អភិវឌ្ឍន៍រដ្ឋធា​នីហាណូយដំណាក់កាល ​២០១១ -​ ២០២០​។ អគ្គលេខាបក្ស​ លោក​ Nguyen Phu Trong ធ្វើអធិបតីភាពជំនួបធ្វើការ​។ ថ្លែងមតិសន្និដ្ឋានជំនួបធ្វើ​ការនេះ​ អគ្គលេខាបក្ស លោក​ N​guyen Phu Trong បានរំលឹកឡើងវិញថា៖ ថ្នាក់​ដឹក​នាំទីក្រុង ហាណូយគប្បីយក​ចិត្តទុក​ដាក់​ជាពិសេស​ទៅ​លើ​ការ​​ក្សាសណ្តាប់​ធ្នាប់សង្គម ការគ្រប់ គ្រងកសាងនិងផែន​ការ។ ក្នុង​ទំនាក់​ទំនងកិច្ចការបរ​ទេស ហាណូយមា​ន​ស្ថាប័ន តំណាងការទូតរបស់ប្រទេ​សនានានិងអង្គការ​អន្តរជាតិ ដោយ​ហេតុនេះ គប្បីធ្វើល្អ​ថែម ទៀតការ​ងារ​កិច្ច​ការ​បរទេសមិនត្រឹមតែសំរាប់រ​ដ្ឋធានីប៉ុណ្ណោះទេថែ​មទាំង​សំរាប់ ប្រទេសទាំងមូលទៀតផង។ ទី​ក្រុង​ហាណូយ​គប្បី​ម្ចាស់​ការថែម​ទៀតឆ្លៀតយក​ ឱលាស​ដើម្បី​អភិវឌ្ឍន៍​ឲ្យបានខ្លាំងក្លា៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ