20/08/2015 10:04 GMT+7 Email Print Like 0

អគ្គលេខាធិការអ.ស.បអំពាវនាវមានការអត់ធ្មត់បន្ទាប់ពីការប៉ះទង្គិចនៅKashmir

អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី១៨ខែសីហាឆ្នាំ​២០១៥ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​ អំពើ​ហឹង្សា​ឡើង​ជណ្តើរ​នៅ​លើ​ខ្សែ បន្ទាត់​​ត្រួត​ពិនិត្យ​ព្រំដែន (LoC) រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​នៅតំបន់​មាន​ជំលោះ កាស្មៀរ បណ្តាល​ឲ្យមានការ​ស្លាប់និងរង​របួសជាច្រើន សម្រាប់ភាគីទាំងសងខាងនា​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ។ ក្នុង​សេចក្តីប្រកាស​មួយ លោក Ban Ki-moon បានអំពាវនាវ​ឥណ្ឌានិង​ប៉ាគីស្ថាន​អត់​ធ្មត់​និង​មាន​វិធាន​ការ​សម​ស្រប​ ដើម្បីការពារប្រជាជនស៊ីវិល ព្រមទាំង​សម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំរវាងថ្នាក់​ដឹកនាំផ្នែក​សន្តិសុខនៃ​ប្រទេស​ទាំង​ពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣​និង២៣​សីហាខាង​មុខ អាច​ជម្រុញ​ការ​ជួប​សន្ទនា​រវាង​ភាគី​ទាំង​ពីរ​ផងដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ