09/07/2016 14:12 GMT+7 Email Print Like 0

អគ្គលេខាធិការអ.ស.បសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ


លោក Ban Ki-moon ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅរដ្ឋធានីប៉េកាំង (រូបថត៖EPA/TTXVN)

អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បានសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ ព្រមទាំងអះអាងថា ការចរចារជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។លោក Ban Ki-moon បានថ្លែងមតិដូច្នេះនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក​​ Wang Yi នៅរដ្ឋធានីប៉េកាំង។ អគ្គលេខាធិការរូបនេះបានអំពាវនាវឲ្យ ស.ប.បកូរ៉េបញ្ចប់អំពើបង្ករឿងហេតុ ព្រមទាំងប្រទេសទាក់ទិននានាចាំបាច់ត្រូវបង្កើនការខំប្រឹងប្រែងជួយបន្ធូរស្រាលភាពតានតឹងនៅឧបទ្វីប​កូរ៉េ។ លោក Ban Ki-moon បានសង្កត់ធ្ងន់ថា ប្រការសំខាន់គឺត្រូវរក្សាការចរចារដើម្បីឧបទ្វីបកូរ៉េមិន មានអាវុធនុយក្លេអ៊ែរ ហើយក្នុងឋានៈជាអ្នកដឹកនាំអ.ស.ប លោកត្រៀមខ្លួនជាស្រេចរួមចំណែកកែលំអរទំនាក់ទំនងនិងតភ្ជាប់ឡើងវិញនូវជំនួបចរចាររវាងកូរ៉េទាំងពីរភាគ។ 

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសំដែងក្ដីសង្ឃឹមថា ចិននឹងបន្តសហប្រតិបតិ្តការជាមួយអាមេរិកក្នុងការដាក់ទណ្ឌកម្មទៅ​លើ​ស.ប.បកូរ៉េ។សេចក្ដីប្រកាសរបស់លោក Kerry ត្រូវបាននាំចេញមួយថ្ងៃក្រោយពីប៉េកាំងរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើមេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ