24/05/2015 13:43 GMT+7 Email Print Like 0

អគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ផ្ទះរួមរបស់​អង្គការសហប្រជាជាតិនៅវៀតណាម


អគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ផ្ទះរួមរបស់អង្គការសហប្រជាជាតិ

ក្នុងក្រប​ខ័ណ្ឌនៃ​ដំណើរ​ទស្សនកិច្ច​នៅវៀត​ណាម នា​ព្រឹកថ្ងៃ​ទី២២​ខែឧសភាឆ្នាំ២០១៥​  អគ្គ​លេខាធិ​ការអង្គ​ការសហ​ប្រជាជាតិ​ លោក Ban Ki Moon បាន​មាន​ជំ​នួប​សន្ទនា​ជាមួយ ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋម​ន្ត្រីការ​បរទេស​វៀត​ណាម លោក​ Pham Binh Minh។ បន្ទាប់​នោះ ថ្នាក់ដឹក​នាំទាំង​ពី​រូប បានអញ្ជើញចូល​រួម​ពិធី​បើក​សម្ពោធន៍​ផ្ទះ​រួម អង្គ​ការសហ​ប្រជា​ជាតិ នៅ​វៀតណាម ហើយ​នេះក៏ជាផ្ទះ​រួម​របស់​អង្គការ​សហប្រជា​ជាតិ ដើម​ដំបូង​លើពិភព​លោក​ដែរ។ ថ្លែងមតិ​នៅទី​នេះ ​លោក​ Pham Binh Minh បាន​ថ្លែង​ថា៖

“​ខ្ញុំជឿជាក់​ថា៖ ផ្ទះ​រួម អង្គ​ការសហប្រជា​ជាតិនៅវៀត​ណាម ជា​និមិត្តរូប​ជាក់​ស្ដែង​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ភាគី​ទាំង​ពីរ។ ខ្ញុំ​ក៏សង្ឃឹម​ដែរថា៖ ផ្ទះរួម​នេះជា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ និងចំណេះដឹង​។ អ្វីៗ​ទាំងអស់​គឺដើម្បី​ជួយ​ឧបត្ថម្ភ​ ការអភិវឌ្ឍន៍​និរន្ត​ភាព របស់វៀតណាម ដើម្បីផល​ប្រយោជន៍​របស់ប្រ​ជាជន​វៀត​ណាម។” អគ្គលេខាធិ​ការអង្គការ​សហប្រជា​ជាតិ លោក Ban Ki Moon បាន​អះអាង​ថា៖

“​នៅទី​នេះ វៀត​ណាម​បានបញ្ជាក់​អោយពិភពលោក​ឃើញ៖ ប្រការ​ណាមាន​លទ្ធភាព​អនុវត្ត​បាន។ វៀត​ណាម​បាន​បញ្ជាក់​ថា៖ ការ​ស្និទ្ធស្នាល​ជាមួយ​បរិស្ថាន​ជាគោលនយោបាយ​សេដ្ឋកិច្ច​ល្អ។ ផ្ទះរួម​អង្គការស​ហប្រជាជាតិ នឹង​ជួយ​យើង​ឯកភាព​សកម្ម​ភាព និងស​រអោយ​ឃើញ​ថា៖ យើង​កំពុងយក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំងចំ​ពោះ​បញ្ហា​បំរ៉ែបំ​រួល​អាកាស​ធាតុ។ ខ្ញុំសូម​ថ្លែងអំណរ​គុណមិត្ត​វៀតណាម​ដែល​បាន​ជួយ​ យើង​ខ្ញុំបញ្ជូន​សារ​បៃតង​មិន​គ្រាន់​តែ​ចំពោះ​ជនវៀតណាមតែ​ប៉ុណ្ណោះទេ ថែម​ទាំងសំរាប់​ពិភព​លោក​ទៀត​ផង។”

​ក៏ក្នុងព្រឹក​ថ្ងៃនេះដែរ អគ្គ​លេខាធិការ​អង្គការសហ​ប្រជា​ជាតិ លោក Ban Ki Moon ក៏មាន​ជំនួប​សំណេះ​សំណាល​ជាមួយ​និស្សិត នៃវិទ្យាស្ថានការ​ទូត និង​មន្ត្រីការ​ទូតវ័យ​ក្មេង អំពីអ​ង្គការសហ​ប្រជាជាតិ និង​តួនា​ទី​របស់​អង្គការ​សហ​ប្រជាជាតិ​នៅទ្វីប​អាស៊ី។

​នារសៀលថ្ងៃទី​២៣ខែ​ឧសភា អគ្គ​លេខាធិ​ការ  Ban Ki Moon អញ្ជើញ​ចូល​រួម​ពិធីរំ​លឹកខួប​អនុស្សាវរីយ៍ លើក​ទី១នៃ​ទិវា​បង្កើត​មជ្ឈមណ្ឌល​រក្សាស​ន្តិភាព វៀត​ណាម និង​ជួបសន្ទនា​ជាមួយប្រធាន​រដ្ឋសភា​វៀតណាម លោក Nguyen Sinh Hung ទៀត​ផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ