19/05/2015 11:35 GMT+7 Email Print Like 0

អគ្គលេខាធិការអង្គការសហប្រជាជាតិបង្ហាញនូវការព្រួយបារម្ភចំពោះបញ្ហាជនអន្តោប្រវែសន៍


អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Ban Ki Moon

អគ្គលេខា​ធិការ អង្គការ​សហប្រ​ជាជាតិ លោក Ban Ki Moon​ នាថ្ងៃទី​១៧ខែឧសភាឆ្នាំ​២០១៥​ អគ្គ​លេខាធិការ អង្គ​ការ​សហប្រជា​ជាតិ លោក​ Ban Ki Moon បាន​បង្ហាញ​នូវ​ការព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​របស់​ជន​អន្តោ​ប្រវែសន៍​ និង​ជន​ភាស​ខ្លួន តាម​ទូក​នៅក្នុង​តំបន់​សមុទ្រ​អាស៊ី​អាគ្នេយ៍។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​១ អ្នក​នាំ​ពាក្យ របស់​លោក Ban Ki Moon បាន​អោយ​ដឹង​ថា៖ លោក​អគ្គលេខា​ធិការ​បាន​មាន​ជំនួប​សន្ទនា តាមទូរ​ស័ព្ទ ជា​មួយ​នាយក​រដ្ឋម​ន្ត្រីម៉ា​ឡេស៊ី លោក Najib​ Razak និង​នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan Ocha អំពី​បញ្ហា​នេះ​។ ក្នុង​ជំនួប​ពិភាក្សា​ទាំង​នេះ ថ្នាក់​ដឹកនាំ​អង្គការ​សហប្រជា​ជាតិសុ​ទ្ធតែ​សង្កត់​ធ្ងន់​ទៅ លើ​សារ​សំខាន់​របស់​កិច្ចការ​ពារ​អាយុ​ជីវិត របស់​ជនអន្តោ​ប្រវែសន៍ បំពេញ​ភារកិច្ច​ជួយ​សង្គ្រោះមនុស្ស​នៅលើ​សមុទ្រ និង​ការ​ធានា​ច្បាប់​អន្តរ​ជាតិ​ទៀត​ផង។ នាបច្ចុប្បន្ន​មាន​ជនអន្តោ​ប្រវែសន៍​ប្រមាណ​៨ពាន់​នាក់ កំពុង​ធ្វើដំណើរ​នៅលើ​សមុទ្រ​ ក្នុង​ស្ថានភាព​គ្រោះថ្នាក់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ