15/08/2015 11:48 GMT+7 Email Print Like 0

អគ្គលេខាធិការរង អ.ស.ប. ៖ ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម

អគ្គលេខាធិការរង អ.ស.ប. ៖ ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម (Image: VNA)


អ.ស.ប. ជានិច្ចកាលមានជំនួយឧបត្ថម្ភពិសេសសំរាប់វៀតណាម។ នេះគឺជាសេចក្តីប្រកាសរបស់អគ្គលេខាធិការរងរបស់ អ.ស.ប. លោក Atul Khare ដែលបាននាំចេញ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៥ ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូកម្មាភិបាលក្រសួងការពារជាតិវៀតណាមដឹកនាំដោយប្រធានស្នងការគោលនយោបាយ​អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ត្រី  Tran  Van Minh។ លោក Khare បានអះអាងថា​៖ អ.ស.ប. នឹងផ្តល់ជំនួយពិសេសឲ្យវៀតណាម ក៏ដូចជា បណ្ដាប្រទេសដែលទើបនឹងចូលរួមប្រភពធនធានមនុស្សក្នុងការរក្សារសន្តិភាពនៃអង្គការនេះ។ វាយតំលៃអំពីសមត្ថភាពរបស់នាយទាហាន​វៀត​ណាមក្នុងសកម្មភាពរក្សារសន្តិភាពនៃអង្ការនេះ ឧបករីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហារក្សារសន្តិ​ភាព លោក Edmond Mullet បានឲ្យដឹងថា៖ នាយទាហានរបស់វៀតណាមត្រូវបានហ្វឹកហាត់ដ៏ល្អនិងធ្វើសកម្មភាពមានប្រសិទ្ធភាព។ លោកក៏មានគោលបំណងវៀតណាមបន្តរួមចំណែកក្នុងការងាររក្សារសន្តិភាព​របស់ អ.ស.ប. ថែមទៀត៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ